ពលករដែលទើបត្រឡប់មកពីថៃ ត្រូវធ្វើការស្វ័យស្ម័គ្រចិត្ត ដើម្បីដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក

0


លោក លី សូវ៉ាន់ បញ្ជាក់ថា ពលករ ដែលទើបវិលត្រឡប់មកពីថៃ ត្រូវធ្វើការស្វ័យស្ម័គ្រចិត្តដើម្បីដាក់ខ្លួនឯង អោយនៅដាច់ដោយឡែក ។
រហូតមកទល់ពេលនេះ ពុំទាន់មានយន្តការណាផ្សេងក្រៅតែអំពី ត្រូវដាក់អោយនៅដាច់ដោយឡែក នៅផ្ទះរៀងៗខ្លួននោះទេ។

ក្រសួងសុខាភិបាលមិនមានជម្រើសអ្វីក្រៅតែអំពីការណែនាំអោយពលករទាំងនោះបង្កើនការប្រុងប្រយ័ត្នដោយខ្លួនឯង និង ត្រូវអនុវត្តតាមដំណាក់កាលមួយចំនួនដែលក្រសួងបានរៀបចំនោះទេ។ លោក លី សូវ៉ាន់ អោយដឹងថា៖

ទី១ ពលករទាំងនោះត្រូវបានពិនិត្រម្តងរួចមកហើយពីក្រុមជំនាញចត្តាលីសក្តិ តាមព្រំដែនមុនឆ្លងចូលមកកម្ពុជា។

ទី២ គឺត្រូវព្យាយាមនៅអោយបានឃ្លាតគ្នាឆ្ងាយយ៉ាងតិចណាស់ ២ម៉ែត្រពីក្រុមគ្រួសារ ប្រពន្ធ កូន។

ទី៣ ត្រូវទូរស័ព្ទទៅប្រព័ន្ធ ១១៥ បើមានអាការៈសង្ស័យ។

ទី៤ ត្រូវទៅពិគ្រោះជាមួយមន្ទីរសុខាភិបាលនៅក្បែរផ្ទះបើមានអាការៈសង្ស័យណាមួយ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ការដាក់អោយនៅដាច់ដោយឡែកក្នុងគ្រួសារ គឺមិនត្រូវប្រើប្រាស់វត្ថុរួមគ្នាដូចជា កន្សែង សម្ភារៈប្រើប្រាស់ និង មិនត្រូវបរិភោគបាយជុំគ្នាជាដើម។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងខូវិដចំនួន ៥១នាក់នៅកម្ពុជាកន្លងមកនោះ គឺមានបុរសម្នាក់ជាពលករខ្មែរទើបមកពីប្រទេសថៃ។
ក្រោយពីកម្ពុជា និង ថៃបានបិទព្រំដែនអន្តរជាតិ និង ច្រករបៀងចំនួន ២៤រួចមក គេឃើញមានពលករជាច្រើនបានវិលត្រឡប់មកស្រុកកំណើតវិញជាបន្តបន្ទាប់៕



ប្រភពដើម