ពលរដ្ឋថា ទោះរូបនគរបាលជិះអត់ពាក់មួក ជារូបចាស់ក៏ដោយ ក៏ច្បាប់ចេញយូរហើយ នគរបាលមិនគោរព គឺខុសច្បាប់

1


ភ្នំពេញ៖ ថ្មីៗនេះ ក្រុមប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីបំភ្លឺជុំវិញការចែកចាយរូបភាពចាស់ៗ ដោយហ្វេសប៊ុកឈ្មោះ Pheng Vannak News ដែលបានបង្ហោះថា “ប្រជាពលរដ្ឋ និងច្បាប់ចរាចរណ៍ នគរបាលចាប់ផាកពិន័យមន្ត្រីនគរបាលមួយច្បាប់ចរាចរណ៍អ្នកណាផាកពិន័យ”។ រូបភាពទាំងនេះ បានបង្ហាញពីសកម្មភាពមន្ត្រីនគរបាលមិនបានពាក់មួកសុវត្ថិភាព នៅពេលបើកបរឡើយ។

យ៉ាងណាមិញ ក្រុមប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានច្រានចោលចំពោះការចែកចាយនោះថា រូបភាពទាំងនោះ ជារូបភាពចាស់ កាលពីឆ្នាំ២០១៨។រូបភាពទាំងនោះមិនមែនជារូបភាពសកម្មភាពដែលកើតក្រោយពេលប្រកាសឲ្យអនុវត្តការរឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ នោះទេ។ ទន្ទឹមនោះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ត្រីនគរបាលចរាចរណ៍ពិន័យគ្រប់មន្ត្រីនគរបាលណាដែលអនុវត្តខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ ដូចប្រជាពលរដ្ឋទូទៅដែរ និងបានរំលឹកណែនាំថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការណែនាំបន្តដល់មន្ត្រីក្រោមឱវាទឲ្យចូលរួមគោរពច្បាប់ធ្វើជាគំរូប្រជាពលរដ្ឋ។

ទោះជាយ៉ាងនេះក្ដី ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានបញ្ចេញមតិលើប្រអប់សារថា ទោះឆ្នាំ២០១៨ ឬ ២០២០ ក៏ដោយ ក៏មន្ត្រីនគរបាលមិនគួរមិនគោរពច្បាប់ចរាចរណ៍បែបនេះដែរ ព្រោះច្បាប់មានយូរហើយ!៕



ប្រភពដើម