ពីប្រទេស ឆ្លងវីរ៉ុស កូរ៉ូណា ច្រើនជាងគេបំផុត ពេលនេះចិនប្រកាសថា «គ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់នៅក្នុងប្រទេសខ្លួន»

1


(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា មិនមានករណីឆ្លង COVID-19 ថ្មីនៅក្នុងស្រុកណាមួយត្រូវបានរកឃើញទៀតនោះទេ ដែលននេះជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩។ ប៉ុន្តែបែរជាមានករណីនាំចូលជំងឺនេះ ពីបរទេសទៅវិញ។ នេះបើតាមគណៈកម្មការជាតិសុខាភិបាលចិន (NHC) ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។បើតាម NHC ករណីឆ្លងថ្មីនៅក្នុងស្រុក ជាពិសេសនៅខេត្តហ៊ូប៉ី មិនមានសូម្បីតែមួយករណី។ ប៉ុន្តែទន្ទឹមគ្នាអ្នកឆ្លង COVID-19 ចំនួន ៣៤ករណី ត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកដែលបានឆ្លងនៅឯបរទេស ហើយនាំចូលមកប្រទេសចិន ហើយក្នុងការឆ្លងនៅឯបរទេសទាំង ៣៤ករណីនេះ ក្នុងនោះមាន ២១ករណី ត្រូវបានគេរកឃើញនៅក្នុងទីក្រុងប៉េកាំង។

ទីក្រុងវ៉ូហាន នៃខេត្ត Hubei ដែលជាចំណុចចាប់ផ្ដើមផ្ទុះឡើង នៃវីរុសកូរ៉ូណាក៏បានអះអាងថា មិនមានករណីឆ្លងថ្មីណាមួយនោះដែរ ជាលើកដំបូងបំផុតចាប់តាំងពីវីរុសនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩។ កាលពីថ្ងៃពុធ NHC បានឱ្យដឹងថា អ្នកជំងឺ COVID-19 ០៨នាក់បានស្លាប់ ធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺនេះកើនដល់ ៣,២៤៥នាក់ ក្នុងចំណោមករណីឆ្លងសរុបជាង ៨០,៩២៨ករណី៕



ប្រភពដើម