ពេលនេះ ប្រទេស អ៊ីតាលី បានក្លាយទៅជា ប្រទេស ដែលមានមនុស្សស្លា ប់ និងឆ្លង Covid19 ច្រើនជាងគេបំផុតក្នុងលោក

2


ពេលនេះចំនួនអ្នកឆ្លងនៅអ៊ីតាលីកើនដល់ ៤១ ០៣៥នាក់ហើយ ដោយអង្គការសុខភាពពិភពលោក WHO បានចាត់ទុកថាអ៉ឺរ៉ុបជាចំណុចកណ្ដាលនៃជម្ងឺឆ្លងវិញ ខណៈចិនដែលជាកន្លែងចាប់ផ្ដើមផ្ទុះនៃជម្ងឺនេះដំបូងឯណោះ មានស្ថានការណ៍ធូរស្រាលជាងមុន ជាពិសេសទីក្រុងវូហាន លែងមានករណីឆ្លងថ្មីទៀតហើយ៕

នៅព្រឹកថ្ងៃសុក្រ ទី ២០ ខែមីនាឆ្នាំ ២០២០នេះ សារព័ត៌មានអាមេរិក CNN បានធ្វើការរាយការណ៍ថា ប្រទេសអ៊ីតាលីក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុស Covid-19 ច្រើនជាងគេបង្អស់លើពិភពលោក។

ទិន្នន័យពីសារព័ត៌មានហុងកុង South China Morning Post បានបង្ហាញផងដែរថា អ៊ីតាលីមានអ្នកស្លា ប់ដោយសារ Covid-19 ឡើងរហូតដល់ ៣៤០៥នាក់ ខណៈចិនមានត្រឹម ៣២៤៨នាក់នោះ ហើយចិនក៏មិនមានកើនឡើងចំនួនអ្នកស្លា ប់ជាគំហុកដូចអ៊ីតាលីនោះទេ។

ប៉ុន្តែកំណើនអ្នកស្លាប់និងអ្នកឆ្លង នៅអ៊ីតាលីអាចនឹងថយចុះវិញ ក្រោយមានវិធានការបិទប្រទេសទាំងមូលមិនឱ្យមានការចេញចូល។

 



ប្រភពដើម