ព្រះមហាក្សត្រខ្មែរ ៖​ សកលលោកទាំងមូល បញ្ហាសីលធម៌ និងអភិសមាចារ កំពុងស្រុតចុះយ៉ាងខ្លាំងគួរឲ្យបារម្ភ…

0


ដូចដែលប្រិយមិត្តបានជ្រាបហើយថា ប៉ុន្មានថ្ងៃមកនេះ មានករណីសា ហា វៗជាច្រើនបានកើតឡើងជាបន្តបន្ទាប់គ្នា ធ្វើឲ្យប្រជាពលរដ្ឋ មានការតក់ស្លុត និងរន្ធ ត់ចិត្តជាខ្លាំង ហើយក៏មានបងប្អូនខ្លះ មានអារម្មណ៍ភ័យខ្លាច ខណៈពេលដែលនៅក្នុងផ្ទះមានសុទ្ធតែមនុស្សស្រី ហើយខ្លះទៀត មានកូនស្រី ធ្វើឲ្យគាត់ព្រួយបារម្ភពីសុខសុវត្ថិភាព របស់កូនចៅគាត់ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស មានការភ័យខ្លាចដូចគ្នា។


ដោយឡែកកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះបរមរាជឱង្ការ ថា “«​បច្ចុប្បន្ននេះ​សាកលលោក​យើង កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរីកចម្រើន​និង​ជឿនលឿន ដោយមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ប៉ុន្តែ​ទន្ទឹមនឹង​ការរីកចម្រើន​ខាងលើនេះ សីលធម៌ និង​អភិសមាចារ (​មារយា​ទ​ដ៏​ល្អ​ក្រៃលែង ឬ​ជ្រះថ្លា​) ក្នុង​ជីវភាព​សង្គម ក៏មាន​ការស្រុតចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់ដែរ​។ ភាពអន់ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមនិយម​ទៅ​អនាគត​»​។

ព្រះបរមរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត “។

.fb_iframe_widget_fluid_desktop iframe {
width: 100% !important;
}



ប្រភពដើម