ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលប្រាង្គអង្គរវត្ត នៅថ្ងៃទី២១ មីនា សប្តាហ៍នេះ

2


ព្រឹត្តិការណ៍សមរាត្រី (Equinox) នៅរដូវប្រាំង នឹងកើតឡើងនៅថ្ងៃទី២១ មីនា សប្ដាហ៍នេះ ដោយមានព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាង្គអង្គរវត្ត។

សមរាត្រី ត្រូវបានអាជ្ញាធរជាតិអប្សរា ពន្យល់ថា វាជារឿងរ៉ាវទាក់ទងនឹងវេលាដែល«ថ្ងៃ និងយប់»មានរយៈពេលស្ទើរតែស្មើគ្នា។

ករណីពិសេសនៅអង្គរវត្តគឺវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តតែម្ដង នាព្រឹកព្រលឹមស្រាងៗ ហើយអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុកតារាជ (ខ្លោងទ្វារធំខាងលិច)។

ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញាជារៀងរាល់ឆ្នាំ៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា



ប្រភពដើម