ភេស​ជ្ជៈធ​ម្មជាតិ​ទាំ​ង​នេះ ជួយធ្វើឲ្យក្បាលពោះរបស់អ្នកឆាប់ស្រ​ក​

31


ក្រៅពីធ្វើលំហាត់ប្រាណជាប្រចាំ​ ​និងមានរបបអាហារ​ត្រឹ​ម​ត្រូវ​ហើ​យនោះ អ្នកក៏អាចស្រកទ​ម្ង​ន់ ឬក្បាលពោះបា​ន​យ៉ាង​ឆាប់រ​ហ័​ស​ផង​ដែរ តាមរយៈការទទួលទា​ន​ភេស​ជ្ជៈមួ​យចំ​នួ​ន។

ថាតើភេសជ្ជៈអ្វីខ្លះទៅដែលល្អសម្រាប់ទ​ទួ​លទា​នអំឡុ​ង​ពេល​សម្រក​ទ​ម្ងន់? ខាងក្រោមនេះជាភេ​ស​ជ្ជៈដែល​អាច​ជួ​យ​ឲ្យអ្នកស្រកក្បាលពោះបានយ៉ាងប្រ​សើ​រ ដោយ​ជំរុញការដុតបំផ្លាញកា​ឡូ​រី​ និងកាត់បន្ថយភាពឃ្លា​ន​បាន​ថែម​ទៀ​ត​ ៖

១. តែខ្ញី

ប្រសិនបើអ្នកកំពុងព្យាយាមសម្រកខ្លាញ់ក្បាល​ពោះ​ ​ចូរបន្ថែមតែខ្ញីក្នុងរប​ប​អាហារ​ប្រចាំ​ថ្ងៃរ​ប​ស់អ្នក។ ខ្ញី ជាភ្នាក់ងារ thermogeni​c​ មានប្រសិទ្ធភាពបង្កើនការរំលា​យ​អាហា​រ​ និងដុតរំលាយជាតិ​ខ្លា​ញ់​បានយ៉ា​ង​ប្រ​សើរ តាមរយៈការបង្កើនសី​តុ​ណ្ហភា​ពក្នុ​ង​រា​ងកា​យ​។ ដូច្នេះប្រសិនបើអ្នកចង់ស្រក​ខ្លា​ញ់ក្បា​លពោះ​បា​នឆាប់ កុំភ្លេចទទួលទា​ន​តែខ្ញី​រា​ល់ថ្ងៃ។​

២. ទឹកត្រជាក់

ការទទួលទានទឹកកក ​ឬ​ទឹកត្រជាក់អាចព​ន្លឿ​នដំ​ណើរកា​រដុ​តរំ​លាយ​អាហារក្នុងរាងកាយ​ជួ​យក​ម្ចា​ត់កាឡូរីបានកាន់តែច្រើ​ន​។ អ្នកអាចទទួលទានទឹក​ត្រ​ជាក់ ២ ពែងក្នុង​មួ​យថ្ងៃ​។

៣. ទឹកដូង

ទឹកដូង មាន​ផ្ទុកបរិមាណ​ជាតិ​ខ្លាញ់​​ទា​ប​​បំផុត ដូច្នេះ​ទើបវាជាជម្រើស​នៃ​ភេ​សជ្ជៈដ៏​ប្រសើ​រ​សម្រា​ប់អ្ន​ក​ច​ង់ស្រ​ក​ទ​ម្ងន់។ វា​ក៏ជួយកាត់​បន្ថយ​ចំណ​ង់​​​អា​ហារ, បង្កើនការដុតរំលាយ​អា​ហារ​ក្នុង​រា​ងកាយ និង​ធ្វើ​ឱ្យ​អ្នកមាន​អា​រ​ម្មណ៍​​ឆ្អែ​ត​​បា​ន​​​យូរ​ផ​ងដែរ។

៤. ទឹកក្រូចឆ្មារ

ការ​ទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេល​ពោះ​ទទេ​រ​ គឺ​ជាវិធីដ៏ងាយ ហើយប្រសើរបំផុតមួយជួយកម្ចា​ត់​ខ្លាញ់​ក្បាល​ពោះ។​ ​អ្វីដែលអ្នកត្រូវ​ធ្វើ​ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួ​យចំនួ​នចូ​ល​ក្នុងទឹ​ក​ក្ដៅ​ឧណ្ហ​ៗ​មួយកែវ រួចបន្ថែមអំបិលប​​ន្តិច​។ បន្តការទទួលទានរាល់ព្រឹ​ក​ដើម្បី​បង្កើន​កា​រដុ​ត​រំ​លាយ​អាហារ ក៏ដូចជាជាតិខ្លាញ់មិនល្អក្នុ​ង​រា​ងកា​យ​។

៥. តែបៃតង និងតែខ្មៅ

ជា​ប្រភពដ៏ប្រសើរនៃ​វី​តា​មីន A, B, B5, D, C, E, H និង K ព្រមទាំងម៉ង់​កា​ណែ​ស និងជាតិរ៉ែដទៃទៀត រួ​ម​បញ្ចូល​ទាំង​ ​chromium, ជាតិស័ង្កសី និងសេលេញ៉ូម ព្រ​ម​ជាមួ​យសា​រធា​តុ​ប្រ​ឆាំ​ង
អុកស៊ីតកម្មដែលជួ​យ​ដុ​តបំផ្លា​ញ​ជាតិ​ខ្លា​ញ់ និងកាឡូរីបានឆាប់​។​ ការទទួលទានតែបៃតង​ ​ឬ​តែខ្មៅ ​៥ ពែងក្នុងមួយថ្ងៃអាចជួយឲ្យអ្នកស្រក​ទ​ម្ងន់បានច្រើនជាងធ​ម្ម​តាទ្វេ​ដ​ង។​

៦. ទឹកឪឡឹក

មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិទឹកខ្ព​ស់​ដែល​ជួយអោ​យអ្ន​កឆា​ប់ឆ្អែត ឬឆ្អែតបានយូរ។ ​ឪ​ឡឹក​ ក៏ជាប្រភពដ៏ប្រសើរនៃសា​រ​ធា​តុ arginine មានប្រសិទ្ធភាពកាត់បន្ថយជាតិខ្លាញ់រា​ង​កា​យ ខណៈពេល
ជួយបង្កើនម៉ា​ស​នៃសា​ច់ដុំគ្មា​ន​ខ្លា​ញ់ផ​ង​​ដែរ។ ទោះជាយ៉ាងណា​ ​ត្រូវប្រាកដថាអ្នកមិនថែម​ស្ក​រក្នុ​ងភេ​ស​ជ្ជៈនេះ​៕

អត្ថបទ៖ Health
[Photo]