ភ្លេចៗខ្លួន! ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ធ្វើដល់ណាហើយ?

2


យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway ) ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% ហើយ គិតត្រឹមខែមេសា ឆ្នាំ២០២០ នេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ ស្មើនឹង ២០,៦៥%។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក៕

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

 ប្រភពដើម