មកដឹងពីការកំណត់អាយុ សម្រាប់ការប្រឡងយកបណ្ណបើកបរប្រភេទនីមួយៗ

1


ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ប្រហែលជាមិនទាន់បាន់ដឹងពីការកំណត់អាយុ ដើម្បីប្រឡងយកបណ្ណបើកបរប្រភេទនីមួយៗនោះទេ។ ដោយសារមូលហេតុនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យបានជ្រាបច្បាស់ពីបញ្ហានេះ។

យោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អាយុអ្នកបើកបរ ត្រូវកំណត់តាមប្រភេទបណ្ណបើកបរ៖

-អាយុ១៨ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ “ក” និង “ខ”

-អាយុ ២២ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ “គ” និង “ឃ១”

-អាយុ ២៤ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ “ឃ២” និង “ង” ។

សម្រាប់បណ្ណបើកបរប្រភេទ ក និង ខ មានសុពលភាព ១០ឆ្នាំ ខណៈបណ្ណបើកបរប្រភេទ គ ឃ និង ង មានសុពលភាព ៥ឆ្នាំ។ សម្រាប់អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទ មានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ ៦៥ឆ្នាំ។ ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ អាចអនុញ្ញាតឱ្យបើកបរបាន ប៉ុន្តែត្រូវពិនិត្យសុខភាព និងប្ដូរបណ្ណបើកបរដែលមានសុពលភាពរយៈពេល ២ឆ្នាំម្ដង៕ប្រភពដើម