មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រកាសមិនឲ្យប្រើឱសថបូរាណ ព្យាបាលអ្នកជំងឺកូវីដ១៩ ឡើយ

0


កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មន្ទីរសុខា ភិ បាល ខេត្តសៀមរាប បានចេញលិខិតមួយដែល មិនអនុញ្ញាតជូនក្នុងការព្យាបាលដោយឱសថបូរាណសម្រាប់ករណីអ្នកជំងឺកូវីដ១៩ ( Covid-19 ) ព្រោះដោយមើលឃើញថា ការអះអាងពីសំណាក់គ្រូឱសថបូរាណក្នុងការព្យាបាលដោយឱសថបូរាណលើអ្នកជំងឺ Covid-19 គឺគ្មានលក្ខណៈបច្ចេកទេស និង វិទ្យាសាស្ត្រត្រឹមត្រូវ ។

លិខិតបានបញ្ជាក់ទៀតថា វីរ៉ុស Covid-19 ជាប្រភេទវីរ៉ុសឆ្លងជា សកល ដែលវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពី សហគមន៍ទៅ សហគមន៍ ពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយទូទាំងពិភពលោក ដូច្នេះការព្យាបាលករណីអ្នកជំងឺ Covid-19 ទាមទារត្រូវដាក់នៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ និង ទទួលការព្យាបាលតាមលក្ខណៈបែបវិទ្យាសាស្ត្រត្រឹមត្រូវ ៕

ប្រភព ÷ មន្ទីរព័ត៌មានខេត្តសៀមរាបប្រភពដើម