មន្រ្តីជាន់ខ្ពស់មួយរូប រិះគន់ទាំងព្រឹក ចំពោះក្រុមហ៊ុន SMART លើបញ្ហាដដែល ពិសេសទៅលើ customer service skill​ ផ្នែកសីលធម៍និយាយស្តីផ្ទាល់តែម្តង

1


ភ្នំពេញ៖ នៅមុននេះបន្តិច ឯកឧត្តម ដួង តារា ដែល​ជា​អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះសារ រិះគន់ទាំងព្រឹក ចំពោះក្រុមហ៊ុន ស្មាត ដែលជាក្រុមហ៊ុនសេវាទូរស័ព្ទដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ដួង តារា មានការហួសចិត្តចំពោះអ្នក customer service បញ្ជូនខ្ញុំពីម្នាក់ទៅម្នាក់អោយខ្ញុំរង់ចាំជាង​ 23 នាទី​ ហេីយនៅតែគ្មានអ្នកជួយខ្ញុំដដែល។ Customer service បុរសដែលខ្ញុំនិយាយជាមួយព្រឹកមិញក៏គួរទទួលហ្វឹកហ្វឺន​ customer service skill​ បន្ថែមជាពិសេសផ្នែកសីលធម៍និយាយស្តី។


សារទាំងមូលរបស់ឯកឧត្តម ដួង តារា បានបង្ហោះជាសាធារណលើបណ្តាញសង្គមរបស់ខ្លួនថា “SMART ? សុខសប្បាយជាទេបងប្អូន? ពេលបុណ្យទានអញ្ចឹងប្រាកដជាគ្រប់គ្នារីករាយក្នុងចិត្តព្រោះមានឱកាសបានធ្វេីបុណ្យកសាងកុសលនិងអំពេីល្អ។ Smart …បងប្អូនណាខ្លះប្រេីស្មាត? ខ្ញុំក៏ជាអតិថិជនស្មាត​ (Smart) ម្នាក់ដែរ។ ខ្ញុំប្រេីលេខស្មាតព្រោះតែជំនឿលេី​ smart telecom service ប៉ុន្តែជារៀងរាល់ខែ​ ខ្ញុំតែងតែជំពាក់លុយ smart។


ខ្ញុំពីមុនមិនដឹងទេ​ថាហេតុអីបានលេខខ្ញុំអត់ដំណេីរការ​ គឺជារៀងរាល់ខែតែម្តងហេីយ។ ខ្ញុំបានព្យាយាមខលផង​ និងទៅជួបមន្រ្តីស្មាតនៅការិយាល័យធំរបស់​ smart ផង​ គាត់ថាលេខខ្ញុំជាប់​ post paid service. ខ្ញុំថាដោះអោយខ្ញុំចេញទៅ​ ព្រោះបេីខ្ញុំអត់សូវប្រេីអ្វីផង​ ជំពាក់ស្មាតារៀងរាល់ខែបែបនេះ។ ចំនួនទឹកលុយគឺមិនជាបញ្ហាធំដុំទេ​ ប៉ុន្តែបញ្ហាធំបំផុតនោះគឺក្រុមហ៊ុនស្មាត​ smart ផ្តាច់លេខខ្ញុំមិនអោយខលចេញចូលបានដោយអត់បានដឹងជាមុន​ សូម្បីខលទៅលេខ​ 888 ក៏ខលអត់ចូល​ ដែលធ្វេីអោយប៉ះពាល់ដល់ការងារបស់ខ្ញុំ។ តេីបងប្អូនមានជួបបញ្ហាដូខខ្ញុំដែរទេជាមួយស្មាត? ខ្ញុំសរសេីរ​ Smart ស្មាតពូកែរកលុយពីអតិថិជន​ តែសូមយកចិត្តទុកដាក់ក្នុងការបម្រេីអតិថិជនអោយបានល្អផង។


ព្រឹកមិញខ្ញុំខលសួរព៏បញ្ហដដែលៗ​ហ្នឹងទៀត​ customer service បញ្ជូនខ្ញុំពីម្នាក់ទៅម្នាក់អោយខ្ញុំរង់ចាំជាង​ 23 នាទី​ ហេីយនៅតែគ្មានអ្នកជួយខ្ញុំដដែល។ Customer service បុរសដែលខ្ញុំនិយាយជាមួយព្រឹកមិញក៏គួរទទួលហ្វឹកហ្វឺន​ customer service skill​ បន្ថែមជាពិសេសផ្នែកសីលធម៍និយាយស្តី។ យេីងចូលរួមជួយរិះគន់ស្ថាបនា​ Smart អោយក្លាយជា​ ​telecom ដែលជាទីទុកចិត្តរបស់អតិថិជនពិតប្រាកដ។


ប្រភព៖ Duong Dara





ប្រភពដើម