មានតែបង្កាន់ដៃធ្វើស្លាកលេខ សមត្ថកិច្ចគ្មានសិទ្ធិផាកពិន័យលោកអ្នកឡើយ

1


ភ្នំពេញ៖ យានយន្តគ្រប់ប្រភេទ ដែលមានបង្កាន់ដៃធ្វើស្លាកលេខពីខាងសាធារណការ និងដឹកជញ្ជូន ទោះបីជាមិនទាន់មានស្លាកលេខក៏ដោយ ក៏សមត្ថកិច្ច មិនអាចបានធ្វើការផាកពិន័យឡើយចំពោះអ្នកបើកបរយានយន្តដែលពុំទាន់មានស្លាកលេខ។ ការប្រកាសដូច្នេះ បានធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។

យោតតាមសេចក្ដីជូនដំណឹង៖ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជូនដំណឹងថា ចំពោះ រថយន្ត ផាសអេប ម៉ូតូ ទាំងឡាយណាដែលមានបង្កាន់ដៃធ្វើស្លាកលេខពីខាងក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែមិនទាន់ទទួលបានស្លាកលេខ គឺនឹងមិនទទួលការផាកពិន័យឡើយ”៕ប្រភពដើម