មានន័យណាស់ ! លោកស្រី ទ្រី ដាណា ផ្តាំថា ធ្វើជាមនុស្សរស់នៅ កុំឲ្យប៉ះពាល់ដល់អ្នកដ៏ទៃ រៀនយកចិត្តគេ ដាក់ចិត្តយើង ឈរនៅលើចំណុចកណ្តាលជានិច្ច នោះទើបជីវិតយើងមានតំលៃ…

1


ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនប្រាកដជាស្គាល់ លោកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​


ជាក់ស្តែងនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងមានអត្ថន័យ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ធ្វើឲ្យមហាជន ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែអត្ថន័យនៅក្នុងសាររបស់លោកស្រី ពិតជាមានណាស់ បើយើងរស់នៅ មិនបំពាន ឬ ទៅប៉ះពាល់ដទៃទេ នោះជីវិតរបស់លោកនិងស្គាល់តែភាពសុខសាន្ត និងមានក្តីសុខ។


នៅក្នុងសាររបស់លោកស្រីទ្រី ដាណា បានរៀបរាប់ថា “ធ្វើជាមនុស្សត្រូវរៀនរស់នៅកុំអោយប៉ះពាល់ដល់អ្នកដ៏ទៃ ត្រូវចេះយកចិត្តគេមកដាក់ចិត្តយើងហើយត្រូវចេះរក្សានូវសេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវ ស្មោះត្រង់ ទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើ និង ឈរនៅលើចំណុចកណ្តាលជានិច្ច កុំព្រោះតែប្រយោជន៍ព្យាយាមជាន់ពន្លិចអ្នកដទៃដើម្បីភាពជោគជ័យរបស់ខ្លួន ទើបជីវិតរបស់យើងមានតំលៃ ទន់ភ្លន់តែមិនទន់ជ្រាយ”។





ប្រភពដើម