មានពាក្យអ្វីជូនពរពួកគាត់ទាំងពីរនាក់ទេ ! គ្មានអ្វីដែលធ្វើមិនបាន សំខាន់ចិត្តស្រលាញ់ គូរស្នេហ៍មួយគូរភ្ជាប់ពាក្យតាម Video Call ដោយសារតែ…

0


ក្រោយការភ្ជាប់ពាក្យ ការរៀបការត្រូវតែប្រារព្ធធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់។ ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូស្វាមីភរិយាថ្មីតែបានទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកំពស់ ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ក្រឡេកមកមើលគូរស្នេហ៍មួយគូរនេះវិញ ដោយសារតែខាងបុរសនៅឯនាយសមុទ្រ ក៏បានភ្ជាប់ពាក្យនឹងគ្នាតាមរយៈវិដេអូខល ដើម្បីឲ្យចាស់ទុំដឹងឮ​តាមប្រពៃណីរបស់ខ្មែរ ចំនែកខាងប្រុសមិនមានវត្តមាននៅទីនេះនោះទេ គឺគាត់នៅឯប្រទេសកូរ៉េឯណោះ តែមិនថ្វីនោះ សំខាន់ការយល់ចិត្ត យូរនឹងឆាប់នឹងបានជួបគ្នា ហើយរៀបការតាមប្រពៃណី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​កំលោះ​ដែលមានឈ្មោះ​ ខុម​ សុជាត​ បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា“ខ្ញុំសូមអគុណលោកឪពុកអ្នកម្ដាយទាំងសងខាង​ ដែលបានជួយផ្សំផ្គុំអោយកូនទាំពីរជាគូនឹងគ្នា​ ហើយក៏សូមថ្លែងអំណរអគុណដល់បងប្អូនសាច់ញ្ញាតិទាំងសងខាងដែលបានចូលរួមកម្មវីធីរបស់យើងខ្ញុំ​ ហើយខ្ញុំសូមជូនពរដល់នាក់ទាំងអស់គ្នាឱ្យមានសុខភាពល្អ​ និងរកសុីទទួលទៀនមានបានគ្រប់ៗគ្នា​ លាហើយភាពនៅលីវ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

.fb_iframe_widget_fluid_desktop iframe {
width: 100% !important;
}



ប្រភពដើម