មាស សុខសោភា ញញឹមបិទមាត់មិនជិត ក្រោយពេលបានធ្វើបុណ្យជុំគូស្នេហ៍ និងម្តាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ…

1

ប្រិយមិត្តបានជ្រាបហើយថា នៅថ្ងៃកាន់បិណ្ឌ ១២ នេះ គឺចំថ្ងៃច័ន្ទ ដែលមានបងប្អូនជាច្រើន បានសម្រុកទៅស្រុកកំណើត និងមានអ្នកខ្លះទៀត ក៏បានរៀបចំចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមនានា ដើម្បីឧទ្ទិសកុសល ក៏ដូចជា ការសាងកុសលផលបុណ្យដល់ខ្លួនឯង។ ម្នាក់ស្លៀកសំលៀកបំពាក់យ៉ាងសមសួន និងស្រស់ស្អាត​ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ សំដៅទៅវត្ត ដោយនៅក្នុងដៃមានចង្ហាន់ ទេយ្យទាន និងផ្កាភ្ញី ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយតារាសម្រៀង មាស សុខសោភា ចាកចេញពីផលិតកម្មថោនរួចមក ហើយងាកមកធ្វើផលិតកម្មផ្ទាល់របស់ខ្លួនវិញនោះ តារាចម្រៀងរូបនេះកាន់តែបង្ហាញរូបភាពជាគូនឹងគ្នាយ៉ាងផ្អែមល្ហែមជារឿយៗផងដែរ ។ អ្វីដែលកាន់តែពិសេសនោះ នៅថ្ងៃទី ១៤​ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃបិណ្ឌទី ១២ តារាចម្រៀង មាស សុខសោភា កាន់តែមានសុភមង្គលខ្លាំងណាស់ ព្រោះតែបានធ្វើបុណ្យជុំគ្រួសារ និងជាពិសេសបានបណ្តើរគូរស្នេហ៍ទៅធ្វើបុណ្យជាមួយគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ តារាសម្រៀង មាស សុខសោភា បង្ហោះសាររូបបែបនេះភ្លាម ស្រាប់តែមានហ្វេនៗជាច្រើន បង្ហាញការចាប់អារម្មណ៍ និងកោតសរសើរពីសំណាក់បងប្អូនថាពិតជាសមគ្នា​ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក រហូតធ្វើឲ្យក្រុមអ្នកគាំទ្រមានការច្រណែនជាខ្លាំង ចំពោះគូរស្នេហ៍មួយគូរនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដើម