ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ត្រូវធ្វើតាម ៣ ចំណុចនេះ បើមិនចង់ឲ្យបិទអាជីវកម្ម

0


ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យមានការប្រុងប្រយ័ត្ន ដូចតទៅ៖

១- ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវគោរពឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
២- ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កម្តៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលក្នុងភោជនីដ្ឋាន ឬអាហារដ្ឋាន
៣- ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល

សូមអានសេចក្តីជូនដំណឹងលម្អិតនៅខាងក្រោម៖

ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញប្រភពដើម