ម្ចាស់អគារ ជួលឱ្យរោងចក្រកាត់ដេរ តម្រូវឱ្យចុះថ្លៃ ៣០% ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជា

2


ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានអំពាវនាដល់ម្ចាស់អាគារនានា ដែលជួលឲ្យរោងចក្រកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង ជាដើម ចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច ៣០% ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា និងទ្រទ្រង់វិស័យកាត់ដេរ។

យោងតាមលិខិត អំពាវនាវ របស់ GMAC ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានឲ្យ ដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ជាឧស្សាហកម្មមួយក្នុងចំណោម ឧស្សាហកម្មនានានៅកម្ពុជា ដែលទទួលបាននិងកំពុងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។ការទទួលរងនេះ ត្រូវបានសង្កេតឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ជាក់ស្ដែងរោងចក្រចំនួន១០៨ បានព្យួរផលិតកម្មរបស់ខ្លួន ខណៈដែលរោងចក្រចំនួន៦០ ផ្សេងទៀតនឹងព្យួរផលិតផលកម្មនាពេលខាងមុខ។ការព្យួរនេះ បានបញ្ជាក់អំពីភាពមិនអាច ទ្រទ្រង់បាននូវបន្ទុកចំណាយនានារបស់រោងចក្រ ខណៈដែលចំណូលរបស់ពួកគេត្រូវបានធ្លា ក់ចុះ។

GMAC បន្ដថា ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអាគារ និងទីតាំង គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ មួយស្របពេលដែលសមាជិករបស់ GMAC កំពុងរងគ្រោះដោយសារការលុបចោល នៃការ បញ្ជាទិញជាច្រើន និងការគ្មានការបញ្ជាទិញថ្មីនោះ ក៏ដូចជា ចំណាផ្សេងៗ ដទៃទៀត។


GMAC បញ្ជាក់ថា «សមាគមយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់នៃជំងឺកូវីដ១៩ ប៉ុន្ដែយើង ពិតជាអំពាវនា ដល់ម្ចាស់អាគារនានា ដែលជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិត ស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណារចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច ៣០% សម្រាប់រយៈពេល ៣ទៅ ៦ខែ។ ក្នុងការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយ របស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រង់វិស័យនេះ»។ ជាងនេះទៅទៀត GMAC ថ្លែងអំណរគុណដល់ម្ចាស់អាគារទាំងអស់ចំពោះការយកចិត្តទុកដា ក់ និងការគាំទ្ររបស់លោកអ្នកកន្លងមក។ GMAC និងកិច្ចសហការបន្ថែមទៀតទៅថ្ងៃមុខ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕




ប្រភពដើម