រកឃើញគ្រាប់កាំភ្លើងផ្លោងចាស់ៗ សល់ពីសង្គ្រាមដែលកប់ក្នុងដី នៅការដ្ឋានដាក់លូធ្វើផ្លូវ ចំនួន១១៧គ្រាប់

1


ខេត្តព្រះសីហនុ៖ មន្ត្រីស៊ីម៉ាក់បានបញ្ចប់សកម្មភាពរុករក និងយកគ្រាប់កាំភ្លើងផ្លោងចាស់ៗ សល់ពីសង្គ្រាមដែលកប់ក្នុងដី នៅការដ្ឋានដាក់លូធ្វើផ្លូវ កែងផ្លូវសេតេជិតស្ថានីយ៍ប្រេងតូតាល់ ក្នុងសង្កាត់លេខ០៣ ក្រុងព្រះសីហនុហើយនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

បើតាមលោកឧត្តមសេនីយ៍ទោ ប៊ួរ សុធីស្នងការរងនគរបាលខេត្តព្រះសីហនុប្រាប់ថា សរុបគ្រាប់កាំភ្លើងផ្លោងចាស់ៗ ទាំងរកឃើញថ្ងៃមុន និងរកឃើញបន្ថែមថ្ងៃនេះទៀត មានចំនួន១១៧គ្រាប់ ដែលកប់នៅក្រោមដី ក្បែរៗគ្នារួមមាន៖

*គ្រាប់ផ្លោង ៨៥mm ចំនួន ៤៩គ្រាប់
*គ្រាប់ផ្លោង ១០៥mm ចំនួន៦៤គ្រាប់
*គ្រាប់រ៉ូកែត ១២៦mm ចំនួន ០៤គ្រាប់

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ នៅខេត្តព្រះសីហនុក្នុងការរកឃើញគ្រាប់មិនទាន់ផ្ទុះ ដែលនៅកប់ក្រោមដី ហើយត្រូវបាននាំយកទៅកម្ទេចចោលជាបន្តបន្ទាប់៕



ប្រភពដើម