រកឃើញសំបុកក្រពើភ្នំ ដែលស្ថិតក្នុងបញ្ជីក្រហម IUCN មួយសំបុក នៅស្រុកវាលវែង

8


ពោធិ៍សាត់៖ គម្រោងក្រពើភ្នំ cambodian crocodile conservation program បានចេញផ្សាយព័ត៌ មានផ្លូវការបស់ខ្លួននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នេះថា មន្រ្តីគម្រោងអភិរក្សក្រពើកម្ពុជា នៃរដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) បានរកឃើញសំបុកក្រ ពើភ្នំ ឬក្រពើត្រី ចំនួន១សំបុក ដែលមានពងសរុបចំនួន២២ នៅតំបន់អភិរក្សសត្វក្រពើបឹង វាលវែង ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពងក្រពើ ត្រូវបានក្រុមអភិរក្សក្រពើកម្ពុជាបានបំលាស់ទីយកទៅរក្សាទុកក្នុងសំបុក សិប្បនិម្មិត ដើម្បីបង្ការការខូចខាតដោយទឹកជំនន់ និងការបំផ្លាញពីសត្វផ្សេងៗព្រមទាំងការ ពារយ៉ាងម៉ត់ចត់ពីសំណាក់អ្នកការពារក្រពើ នៅក្នុងសហគមន៍រហូតដល់ពេលវាញាស់។ កាលពីខែមេសាកន្លងទៅនេះ ក្រុមល្បាតក្រពើរបស់យើង ក៏បានរកឃើញសំបុកក្រពើចំនួន មួយផ្សេងទៀតដែរ នៅតំបន់លែង ក្រពើឆាយរាប ស្រុកស្រែអំបិល ខេត្តកោះកុង។

គួររំឭកថា ក្រពើភ្នំ ឬក្រពើត្រី ជាប្រភេទក្រពើដែលងាយរងគ្រោះ ហើយត្រូវបាន គេដាក់ក្នុងបញ្ជីក្រហម IUCN ថា ជាក្រពើដែលងាយរងគ្រោះ និងជិតផុតពូជលើលោក៕



ប្រភពដើម