រិះគន់ដើម្បីឲ្យល្អទាំងអស់គ្នា សូមកំុបន្ទោស់ក្មេងៗអី ការស្លៀកពាក់បែបនេះទៅវត្តដោយសារតែពួកគាត់មិន…

1


ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ គឺជាថ្ងៃកាន់បិណ្ឌទី០១ នៃ ពិធីបុណ្យភ្ជុំបិណ្ឌ បានឈានមកដល់ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានរៀបចំខ្លួន យ៉ាងស្អាតបាត និងសមសួន ក្នុងដៃមានផ្កា ឈូក ឬ ផ្កាភ្ញី មានគ្រឿងភេសជ្ជៈ ចង្ហាន់ កាន់សំដៅទៅកាន់វត្តអារាម នៅតាមភូមិ ឃុំ ស្រុក របស់បងប្អូនគ្រប់ទិសទី ។


ជាមួយគ្នានេះដែរនៅកាលពីព្រឹកមិញនេះបានមានរូបថតជាច្រើនសន្លឹកទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែមានប្អូនៗមួយក្រុមបាននាំគ្នាទៅបោះបាយបិណ្ឌប៉ុន្តែការស្លៀកពាក់និងតែងខ្លួន មានភាពប្លែកពីគេ គឺស្លៀកពាក់ឈុតខ្មៅទាំងអស់ ហើយរឿងនេះដែរកំពុងតែមានកម្តៅខ្លាំងនៅលើបណ្តាញសង្គម និងមានអ្នកស៊ែររូបថតទាំងនេះតៗគ្នាច្រើនរហូតទៅដល់រាប់ពាន់អ្នកឯណ្ណោះ ។


យ៉ាងណាមិញការស្លៀកពាក់សម្លៀកបំពាក់បែបនេះគឺវាពិតជាខុសបើយើងនិយាយពីទំនៀមទម្លាប់និងប្រពៃណីរបស់ខ្មែរយើងដែលមានតាំងពីបុរាណមក គឺទៅវត្ត ពាក់អាវប៉ាក់ស ជាមួយក្បិន ឬក៏អាចពាក់អាវប៉ាក់ជាមួយនិងសំពត់ហូលផាមួង ទើបមើលទៅសមសួននិងត្រូវតាមទនៀមទម្លាប់របស់ខ្មែរយើងដែលមានតាំងពីយូរលុងមក ។

ដោយឡែកពេលឃើញក្មេងៗមួយក្រុមស្លៀកសម្លៀកបំពាក់បែបនេះមើលទៅមិនសមសួនមែន ប៉ុន្តែយើងក៏ពិបាកទៅបន្ទាសក្មេងណាស់នេះដោយសារតែពួកគាត់មិនដែលទទួលបានការណែនាំពីសំណាក់មនុស្សចាស់ឬ អាណាព្យាបាលអំពីរបៀបនៃការតែខ្លួននៅពេលទៅវត្តអារាម ដូច្នេះក្រុមគ្រួសារគួរតែយកចិត្តទុកដាក់ទៅកាន់កូនៗឲ្យបានខ្លាំងដើម្បីកុំឲ្យពួកគាត់ដើរផ្លូវខុសឬតាមគ្នា ជាពិសេសគឺរាប់អានមិត្តភក្តិខុសជាដើម៕





ប្រភពដើម