រំជួលចិត្តណាស់ ! ពែក មី ថា អាណិតឪពុកខ្ញុំ​ណាស់​ ពីដេីមមកក្រអត់មានអីឆ្ងាញ់ៗហូប​ ឥឡូវកូនមានលុយទិញអោយហូប​ ហូបអត់កេីត​ លោកក៏សូមផ្តាំទៀតថា…(មានវីដេអូ)

1


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តារាកំប្លែងដ៏ល្បីឈ្មោះ ទូទាំងប្រទេស ទៅដល់ទីណាក៏មានបងប្អូនស្គាល់ នោះគឺ ជាតារាកំប្លែង លោក ចែម ចាន់រ៉ា ហៅ ពែកមី ។ គ្រប់ពេលដែលរូបលោកឡើងកំប្លែងម្តង បានធ្វើឲ្យមហាផ្ទុះសំណើចយ៉ាងខ្លាំង ។ បើនិយាយពីឆាកជីវិតដ៏កំសត់របស់តារាកំប្លែងចាក់ទឹកមិនលេចរូបនេះ លោកមានស្រុកកំណើត នៅខេត្តស្វាយរៀង ធ្លាប់ធ្វើជាកម្មករសំណង់ ប្រឹងប្រែង រហូតបានក្លាយជា តារាកំប្លែងដ៏ល្បីឈ្មោះ និងទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ។

ជាក់ស្តែកាលពីថ្ងៃម្សិលមិញនេះ តារាកំប្លែងរូបនេះ​ បានសារយ៉ាងខ្លីស្ទើរតែធ្វើឲ្យ មហាជន ស្រក់ទឹកភ្នែកហើយ ក្នុងឃ្លាយ៉ាងខ្លី ដែលលោកបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា “អាណិតឪពុកខ្ញុំ​ណាស់​ ពីដេីមមកក្រ អត់មានអីឆ្ងាញ់ៗហូប​ ឥឡូវកូនមានលុយទិញអោយហូប​ ហូបអត់កេីត​”។

ទន្ទឹមនឹង មានបងប្អូនមហាជន ជាច្រើន ក៏ធ្លាប់បានជ្រាបរួចមកហើយថា លោកពែក មី បានសាងសង់ផ្ទះដ៏ធំមួយខ្នង ជូនលោកមានគុណ ដើម្បីឲ្យលោកបានរស់នៅស្រួល និងមានផាសុខភាព តែបន្ទាប់ពីលោកបានសាងសង់ផ្ទះរួចមក ឪពុករបស់លោក ក៏បានធ្លាក់ខ្លួនឈឺ ត្រូវសម្រាកនៅមន្ទីរ តែពេលនេះលោកបានធូរស្បើយហើយ ហើយក៏បានត្រឡប់ទៅស្រុកវិញដែរ។ ភ្ជាប់ជាមួយសារយ៉ាងខ្លីរបស់លោកពែកមីខាងលើ​ លោកបានបន្ថែមទៀតថា “ពីមុននៅផ្ទះស្លឹក​ ឥឡូវធ្វេីផ្ទះធំអោយនៅ​ គាត់នៅតែពេទ្យ​ អត់បានទទួលផលដែលកូនសងអោយគ្រប់គ្រាន់ទេ”។

នៅក្នុងវិដេអូឃ្លីបរបស់លោកពែកមី ក៏សូមផ្តាំផ្ញើរទៅបងប្អូនគ្រប់គ្នាថា ” ពេលឈឺ សូមទៅមន្ទីរ ដើម្បីឲ្យពេទ្យពិនិត្យឲ្យបានត្រឹមត្រូវ កុំចេះតែលេបថ្ន ាំផ្តេសផ្តាស ទទួលថ្ន ាំតាមគ្រូពេទ្យ កុំចេះតែទៅទិញថ្ន ាំលេបដោយខ្លួនឯងនោះ ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់បងប្អូនបាន ដូចជាឪពុករបស់គាត់អញ្ចឹង ពេលនេះ គាត់មានជំងឺច្រើនមុខណាស់ សូមបងប្អូនប្រុងប្រយ័ត្ន “។

.fb_iframe_widget_fluid_desktop iframe {
width: 100% !important;
}



ប្រភពដើម