រំភើបណាស់ ! ក្រោយ ម៉ែរួយ ទទួលបានគោរមងារជា ឧកញ៉ា ស្រាប់តែកូនៗយកបាច់ផ្កាទៅជូន ក្នុងទឹកមុខសប្បាយរីករាយគ្រប់ៗ ថែមទាំង….

2


ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ និងពិតជាគួរអោយកោតសរសើរយ៉ាងខ្លាំង ដែលអ្នកស្រី ស្រី ណារួម ហៅ ម៉ែរួយ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដែលជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលតែងតែចំណាយថវិការផ្ទាល់ខ្លួន ច្រើនរាប់មិនអស់ដើម្បីជួយដល់សង្គម។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះ អ៊ាង គង្គា បានបង្ហោះខ្លឹមសារថា “ខ្ញុំបាទសូមសម្តែងការអបអរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ម៉ែរួយ (ស្រី ណារួម )អគ្គនាយិកាក្រុមហ៊ុនរួយអ៉ីនហ្វីនីធី ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា សូមលោកជំទាវឧកញ៉ាម៉ែជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការ នឹងចម្រ៉ុងចម្រើនមានដុល្លារពាន់លាន”។

ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុក Jenny Beauty Store បានបង្ហោះពីអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ​ថា “អបអរសាទ អ្នកម្ដាយដ៍សែនមានគុណរបស់កូន» បន្ទាប់មកនាងបានបន្តទៀតថា៖ «អបអរសាទរអ្នកម៉ែដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រទានគោរមងារជា ឧកញ៉ា និង សូមជូនពរឲ្យម៉ែមានសុខភាពល្អ សំរស់កាន់តែស្អាត ប្រាជ្ញាឈ្លាសវៃ និងសំរេចគោលដៅធំៗជាបន្តរទៀត I love you Mae Rouy” ៕

ទស្សនាវីដេអូខាងក្រោម៖





ប្រភពដើម