រំភើបណាស់ !​ ក្រោយទស្សនាវីដេអូនេះហើយ អ្នកប្រាកដជាយល់ថា “ក្តីសុខមានគ្រប់ទីកន្លែងមិនសំដៅលើមានឬ ក្រ” (មានវីដេអូ)

1


ស្អប់ភាពក្រ តែកុំស្អប់អ្នកក្រ គ្មាននរណាម្នាក់ចង់កើតមកក្រលំបាក តោកយ៉ាកនោះឡើយ តែព្រោះតែចំណារនៃព្រហ្មលិខិត ឬអាចនិយាយបានថា ព្រោះតែកម្មពីអតីតជាតិ ទើបត្រូវកើតមកក្រលំបាកជាងគេបែបហ្នឹង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ទោះយើងមិនអាចជ្រើសកន្លែងកើតបាន តែយើងអាចជ្រើស របៀបនៃការរស់នៅឱ្យបានល្អ ទោះក្រ ក៏ត្រូវតែធ្វើជាមនុស្សល្អ ប្រើជីវិតឱ្យថ្លៃថ្នូរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន ឬក្រ មិនអាចបញ្ជាក់ពីតម្លៃនៃជីវិតរបស់បុគ្គលម្នាក់ៗបានទេ មានតែអត្តចរិត មារយាទ និងរបៀបនៃការរស់នៅ របត់នៃការប្រើជីវិតទេ ទើបអាចបញ្ជាក់ពីកម្រិតនៃសេចក្ដីថ្លៃថ្នូររបស់យើងបាន។ រៀនរស់នៅឱ្យបានល្អ ធ្វើជាមនុស្សថ្លៃថ្នូរ អត្តចរិត មារយាទសន្ដានល្អ ទោះយើងក្រ ក៏គ្មានអ្នកណាមកដៀលត្មេះមើលងាយ ឬជាន់យើងបាននោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨យប់ យោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង ​បានបង្ហោះវីដេអូដ៏មានអត្ថន័យមួយ ក្នុងពេលដែលគាត់កំពុងតែធ្វើដំណើរតាមផ្លូវ ក៏បានប្រទះឃើញឪពុកកូនកំពុងតែប្រលែងគ្នាក្នុងស្ថានភាពដ៏មានសុភមង្គលទោះបីជាជីវិតពួកគេជាអ្នកលក់របស់របរតាមផ្លូវ តែពិតជាគួរឲ្យសរសើរណាស់ ជីវិតរបស់គេពេញដោយអត្ថន័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះក្រទេ តែគេអាចរស់នៅយ៉ាងមានសុភមង្គល ។ អ្នកខ្លះមានណាស់ តែបែរជាគ្មានពេលវេលាឯកជនគ្រប់គ្រាន់ ។ អ្នកខ្លះមានណាស់ តែគ្មានសុភមង្គលក្នុងគ្រួសារ ។ អ្នកខ្លះមានណាស់ តែគ្មានអត្ថន័យជីវិត ។ អ្នកខ្លះមានគ្រប់យ៉ាង តែខ្វះដំណើរកម្សាន្ដជុំគ្រួសារ ។ អ្នកខ្លះមានណាស់ តែនៅតែខ្វះលុយដដែល ។

យ៉ាណាមិញ លោក ម៉េងហ៊ាង ក៏បានសរសេរសារដ៏មានន័យចំពោះវីដេអូដែលគាត់បានបង្ហោះសារថា“ក្តីសុខមានគ្រប់ទីកន្លែង មិនសំដៅលើមាន រឺ ក្រ ❤បងប្អូនជិះកាត់ស្តុបផ្លូវ ៣១០ ជួយទិញនំគាត់ផង 🙏សុំទោសបងប្រុសដែលប្អូនលួចថត មិនបានសុំអនុញ្ញាត្តិ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

.fb_iframe_widget_fluid_desktop iframe {
width: 100% !important;
}



ប្រភពដើម