រំភើប​ចិត្ត! ​វិថីមួយ​នៅ​ប្រទេស​បង់ក្លាដេស ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ “វិថីនរោត្ដមសីហនុ”

102


“វិថីនរោត្ដមសីហនុ” ព្រះបរមនាមដ៏ខ្ពង់ខ្ពស់ នៃព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រសិទ្ធនាមលើដងវិថីដ៏សំខាន់មួយ ក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស ដែលត្រូវបានប្រារព្ធពិធីប្រសិទ្ធនាមជា “ King Norodom Sihanouk Road “ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ដំបូង​ឡើយ​ផ្លូវ​ខាង​លើ​នេះ ​មាន​ឈ្មោះ​ថា «Park Road» ដែល​ស្ថិតនៅ​តំបន់​ការទូត Baridhara ក្នុង​ក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដេស។ ​ក្រោយ​មក​ទៀត ​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ទើប​បាន​ជា​បង់ក្លាដេស ​សម្រាប់​ប្ដូរ​ឈ្មោះ​ផ្លូវ​នេះ ទៅ​ជា​វិថីនរោត្ដមសីហនុ” ​វិញ ដើម្បី​រឹត​ចំណង​រវាង​ប្រទេស​ទាំង​ពីរ៕


ប្រភព popular