លង់ហើយ​ ! មហាជនផ្ទុះការ សរសើរយ៉ាងខ្លាំង ពេលបានឃើញរូបសម្រស់ តារាម៉ូដែល កូនកាត់ ខ្មែរ-បារាំង ទាំងឆ្លាត ទាំងស្អាត ថែមទាំងកំពុងរៀនភាសាខ្មែរផងដែរ

0


មួយរយៈមកនេះ មានបងប្អូនជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុក​ កំពុងតែលង់និងសម្រស់នារីដ៏ស្រស់ស្អាតម្នាក់ ដែលជាកូនកាត់ ខ្មែរ – បារាំង ព្រោះតែសម្រស់ដ៏ស្រស់ស្អាត គួរឲ្យស្រលាញ់ ពិសេសគឺដងខ្លួនរបស់នាងតែម្តង។ កូនកាត់រូបនេះ ត្រូវបានម្ចាស់ផេក Miss Cambodia បានយករូបគាត់មកធ្វើការបង្ហោះជាសាធារណ ព្រមជាមួយនិងប្រវត្តិទ្រួសៗ របស់នាង ដែលជាហេតុធ្វើឲ្យមហាជន ពិតជាចាប់អារម្មណ៍ជាខ្លាំង។


ម្ចាស់ផេក​ Miss Cambodia បានបង្ហោះសារថា នារីកូនកាត់ម្នាក់នេះ មានឈ្មោះថា Mélia ដែលឈ្មោះពេញរបស់នាង មានឈ្មោះថា Mélia Constantin ។ Melia មានម្តាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិបារាំង ហើយនាងបានកើតនិងចម្រើនវ័យនៅប្រទេសបារាំង ។ នាងទើបតែមកនៅប្រទេសកម្ពុជាបាន៦ -៧ ឆ្នាំទេ ហើយនាងក៏កំពុងរៀនភាសាខ្មែរបន្ថែមផងដែរ។


Melia មានអាយុ១៨ឆ្នាំហើយ ដែលនាងចាប់យកអាជីពជាតារាម៉ូដែល លើកដំបូង នៅឆ្នាំ២០១៧ ។ Mélia នាងអាចនិយាយភាសា ខ្មែរ អង់គ្លេស និងបារាំង នាងបាននិយាយថា នាងមិនចូលរួមប្រកួតកម្មវិធីសម្រស់ទេ (នេះអាចជាគាត់គិតថាគាត់នៅមិនទាន់ព្រម តែចាំមើលនៅថ្ងៃអនាគតទាំងអស់គ្នា)។


យ៉ាងណាមិញ រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង កំពុងតែ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ពិសេស គឺទៅលើទម្រង់មុខរបស់នាងតែម្តង គឺស្រស់ស្អាតខ្លាំងណាស់។ បច្ចុប្បន្ននេះ នាងបានថតឲ្យសម្អាងការជាច្រើន បង្ហាញពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង​ជាមួយនឹងឈុតបែបប្រពៃណីខ្មែរ៕





ប្រភពដើម