លោកស្រី ទ្រី ដាណា ឃើញលោកយាយ លោកតាហើយ អាណិតជាពន់ពេក…លោកតា លោកយាយ មានកូន៣នាក់ដែរ តែទៅចោលអស់ហើយ…មានវិដេអូ

0


មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានលោក ស្រី ទ្រី ដាណា​ ដែលលោកស្រី គឺជាម្ចាស់ហាងពេជ្រ និងមាស ដ៏ធំមួយ នៅស្ពានព្រែកព្នៅ ហើយលោកស្រី ក៏ជាម្ចាស់ ប្រេន ផលិតផល NNP ដ៏ល្បីឈ្មោះ ទូទាំងប្រទេស ទៅដល់ទីណា កន្លែងណា ក៏ឃើញប្រេន របស់លោកស្រី ទ្រី ដាណា ។ លោកស្រី ទ្រី ដាណា ត្រូវបានមហាជន ដាក់រហ័សនាមឲ្យថា លោស្រី ទ្រី ដាណា ចិត្តធម៏ ព្រោះតែលោកស្រី បានធ្វើរឿងរ៉ាវជាច្រើន ដើម្បីជួយដល់ជនទីទាល់ក្រ ។


ដោយឡែកនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា បានឲ្យក្រុមការងារ បាននាំយកអំណោយទៅជូនលោកយាយ លោកតាកំសត់ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី បានរៀបរាប់ថា “លោកតា លោកយាយ មានកូន៣នាក់ដែរ តែទៅចោលអស់ហើយ លឺគេប្រាប់ថាគាត់លំបាកណាស់ អត់មានអីហូប ទើបខ្ញុំឱ្យគេយកអំណោយខ្លះទៅជូនគាត់ភ្លាមៗ មិនដឹងថាកូនៗនៅឯណាទេ មករកគាត់ផង ជួយមើលគាត់ផង ពួកគាត់ចាស់ៗណាស់ហើយ គាត់នៅស្រុកបកែវ ខេត្តរតនគិរី”។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនយើងជាច្រើន មានការកោតសរសើរ យ៉ាងខ្លាំង ពីទឹកចិត្តដ៏ល្អប្រពៃរបស់លោកស្រី និងក្រុមគ្រួសារ ដែលបានជួយដល់ជនទីទាល់ក្រ និងជនខ្វះខាតខ្លាំង ដោយលោកស្រី បានជួយដល់ពួកគាត់ មិនត្រឹមតែជាថវិការនោះទេ ពេលខ្លះលោកស្រី ក៏បានជួយជាកំលាំងចិត្ត ឬ មុខរបរថែមទៀតផង៕


មានវិដេអូ៖





ប្រភពដើម