លោកស្រី ទ្រី ដាណា ថា ថ្ងៃបិណ្ឌមួយ មកវត្តជុំគ្នា ជាមួយគ្រួសារ ជូនបុណ្យទាំងអស់គ្នាផងណាបងប្អូន

3


ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ គឺជាថ្ងៃកាន់បិណ្ឌទី០១ នៃ ពិធីបុណ្យភ្ជុំបិណ្ឌ បានឈានមកដល់ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានរៀបចំខ្លួន យ៉ាងស្អាតបាត និងសមសួន ក្នុងដៃមានផ្កា ឈូក ឬ ផ្កាភ្ញី មានគ្រឿងភេសជ្ជៈ ចង្ហាន់ កាន់សំដៅទៅកាន់វត្តអារាម នៅតាមភូមិ ឃុំ ស្រុក របស់បងប្អូនគ្រប់ទិសទី ។ មានបងប្អូនជាច្រើន តែងតែលឺសំឡេងបទសូត្រ​បរាភវ​សូត្រ បន្លឺ​ចេញពី​ទី​វត្ត​អារាម​នៅ​ម៉ោង៣ទាបភ្លឺ។ បរាភវ​សូត្រ ដើរតួ​ជា​ស្នូរ​ជួង ដាស់សតិ​ពុទ្ធបរិស័ទ​ទាំងឡាយ ឲ្យ​រួសរាន់​មកកាន់​ទី​វត្ត​អារាម ដើម្បី​ប្រារព្ធ​ពិធី​កាន់បិណ្ឌ ។


យ៉ាងណាមិញ ក្រុមគ្រួសារ របស់លោកស្រី ទ្រី ដាណា បាននាំកូនប្រុសស្រី និងស្វាមី ស្លៀកពាក់យ៉ាងសមសួន បែបប្រពៃណីខ្មែរ នៅក្នុងថ្ងៃបិណ្ឌទី១ ។ នៅក្នុងថ្ងៃដាក់បិណ្ឌទី១នេះផងដែរ លោកស្រី ទ្រី ដាណា បានរៀបចំម្ហូបអាហារ ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅតាមវត្ត ។


ជាមួយគ្នានោះផងដែរ លោកស្រី ទ្រី ដាណា បានសម្លៀកបំពាក់ ឈុតពណ៍លឿង អាវស ពីនាក់កូនស្រី របស់ខ្លួនយ៉ាងស្រស់ស្អាត ។នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងខ្លីថា “ថ្ងៃបិណ្ឌទីមួយមកវត្តជុំគ្នាជាមួយគ្រួសារជូនបុណ្យទាំងអស់គ្នាផងណាបងប្អូន”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ និងរំភើប នៅក្នុងថ្ងៃកាន់បិណ្ឌទីមួយនេះ ៕

.fb_iframe_widget_fluid_desktop iframe {
width: 100% !important;
}



ប្រភពដើម