លោក Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ទើបតែទទួលមរណភាព ពេលនេះលោក Dr.Peter Studer អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា ទទួលលាចាកលោកនេះហើយ

0


ស្វីស៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងជូនចំពោះលោក Dr.Peter Studerអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាដែល បានទទួលមរណភាពហើយដោយរោគាពាធ។

លោកយ៉ៃ ចាន់តាណា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងនៅព្រលប់ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២០នេះថា លោក Dr.Peter Studer អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា បានទទួលមរណភាពនៅប្រទេសស្វីស កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងនាមមន្ទីរពេទ្យ លោកយ៉ៃចាន់តាណា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ក៏បានធ្វើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូនលោកស្រីជាភរិយាលោក Dr.Peter Studerផងដែរដោយលោកចាត់ទុកថាការបាត់បង់លោកDr.Peter Studer គឺជាការបាត់បង់ធនធានមនុស្សមួយដ៏សំខាន់។

នេះជាការបាត់បង់ដ៏ធំធេងមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីលោក Beat Richner ដែលជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាពកាលពីឆ្នាំ២០១៨៕



ប្រភពដើម