វះកាត់ឡានដឹកសាំង យកឈើប្រណីតធ្នង់ចំនួន ២១២ដុំចេញ នៅខេត្តសៀមរាប

0


យោងតាមទំព័រហ្វេសបុក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា ក្រុមបង្ក្រាបបទល្មើសខក្ររដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប រួមសហការណ៍ជាមួយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី និងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោក សេង វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់រថយន្តមួយគ្រឿង ត្រង់ចំណុចភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រថយន្តម៉ាក FUSO ពាក់ស្លាកលេខ 2C-2859 ដឹកឈើប្រណិត(ធ្នង់) ចំនួន ២១២ដុំ ស្មើនឹង ៩ម៉ែត្រត្រីគុណ ២៧១ ដឹកជញ្ជូនឈើអារដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅពេលចាប់ឃាត់ ជនល្មើស បានរត់គេចខ្លួនបាត់។

វត្ថុតាងនៃបទល្មើសដូចរៀបរាប់ខាងលើ ត្រូវក្រុមការងារយើងសំរេចយកទៅរក្សាទុកនៅ ស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិ ព្រះដាក់ ឃុំ ព្រះដាក់ ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ដើម្បី ចងក្រងសំណុំរឿងតាមនិតិវិច្បាប់ស្តីពីព្រៃឈើ៕



ប្រភពដើម