សមសួនជានារីខ្មែរណាស់ ! ព្រះនាងតូច នរោត្តម ជេនណា ពេលតែងព្រះកាយបែបនេះទៅស្រស់ស្អាតដូចនារីពេញក្រមុំម្នាក់អញ្ចឹង

3


ភ្នំពេញ៖ បើគិតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃកាន់បិណ្ឌទី៨ហើយ មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។

យ៉ាងណាមិញបើយើងក្រលេកទៅមើលរូបភាព៤ សន្លឹករបស់ព្រះនាងតូច នរោត្តម ជេនណា វិញគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយព្រះនាងបានតែងព្រះកាយជាមួយនិងសម្លៀកបំពាក់ប្រពៃណីបែបខ្មែរ ដែលមើលទៅពិតជាសមសួនខ្លាំងមែនទែន ថ្វីត្បិតតែព្រះនាងតូច នរោត្តម ជេនណា ទើបតែមានអាយុទើបតែ៨ ព្រះវស្សាក៏ដោយប៉ុន្តែការតែងព្រះកាយបែបនេះគឺពិជាគួរឲ្យប្លែកភ្នែកខ្លាំង និយាយទៅដូចនារីពេញក្រមំុអញ្ជឹង ។

ក្រោយឃើញរូបថតរបស់ព្រះនាងតូច នរោត្តម ជេនណា ហើយបានធ្វើឲ្យហ្វេនៗនិងអ្នកគាំទ្ររបស់ព្រះនាងបានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងមែនទែន និងពោលពាក្យសរសើរព្រះតូចនរោត្តម ជេនណា ពេញៗមាត់នៅក្នុងហ្វេសប៊ុកផងដែរ ៕





ប្រភពដើម