សម្តេច​តេជោ​ប្រកាស​បញ្ចប់​ការ​ធ្វើអាជីវកម្ម​លើ​ផ្លូវដែក​ក្រុមហ៊ុន​ Royal​ Group​ – Cambodia Property News

6


ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បានសម្រេច​បញ្ចប់​ការ​ធ្វើអាជីវកម្ម​លើ​ផ្លូវដែក​របស់​ក្រុមហ៊ុន​ Royal​ Group​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ដោយ​ទុក​ឱ្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន​ រង់ចាំ​រក​ក្រុមហ៊ុន​ថ្មី​មក​វិនិយោគ​ធ្វើ​ឱ្យ​ផ្លូវដែក​កាន់តែ​ប្រសើរ​។

សម្តេច​តេជោ​ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨​ នៅ​ថ្ងៃទី​ ២៩​ ខែមីនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ “ការ​សម្រេ​ចប​បញ្ចប់​ការ​ធ្វើអាជីវកម្ម​នេះ​ មិនមែន​ជា​កំហុស​របស់​ឧកញ៉ា​ គិត​ ម៉េ​ង នោះ​ទេ​ តែ​ជា​ការ​រក​វិធី​ធ្វើ​ឱ្យ​ប្រសើរ​លើ​ផ្លូវដែក​របស់​កម្ពុជា​”។

សម្តេច​តេជោ​ក៏បាន​ថ្លែង​ពី​ការ​ដេញថ្លៃ​ វិនិយោគ​លើ​ផ្លូវ​រថភ្លើង​ជាថ្មី​ គឺ​បើក​ចំហរ​ឱ្យ​គ្រប់​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ មិនមែន​ចង​មុង​ដេញថ្លៃ​ដូចមុន​ទៀត​ទេ​ ហើយ​សម្តេច​បាន​បញ្ជា​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បញ្ចេញ​ថវិកា​ទូទាត់​សំណង​ជូន​ក្រុមហ៊ុន​ឧកញ៉ា​ គិត​ ម៉េ​ង ក្រោយ​បញ្ចប់​ការ​ធ្វើអាជីវកម្ម​ផ្លូវដែក​ ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​មាន​ប្រាក់​បម្រុង​ក្នុង​រតន​គារ​ប្រមាណ​ ៣,០០០លាន​ដុល្លារ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ស្នើ​ទៅ​ឯកអគ្គ​រដ្ឋទូត​ចិន​ វៀតណាម​ និង​ជប៉ុន​ ជួយ​ផ្តល់​ក្បាលម៉ាស៊ីន​រថភ្លើង​ និង​អភិវឌ្ឍន៍​ផ្លូវដែក​របស់​កម្ពុជា​៕

ចំនួនអ្នកអាន: 251

មុន

សម្តេច​តេជ…

បន្ទាប់

ក្រុង​តា…