សម្តេច​តេជោ​៖ បច្ចេកវិទ្យា​ឌីជីថល​កំពុង​បង្កើត​នូវ​ធុរ​កិ​ច្ច​ថ្មី​ៗជាមួយនឹង​គំ​និ​តថ្មី​ៗ – Cambodia Property News

16

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ បច្ចេកវិទ្យា​ឌីជីថល​ បាន​កំពុង​ផ្តល់​លទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្កើន​ការ​តភ្ជាប់​រវាង​មនុស្ស​ និង​មនុស្ស​ បង្កើត​ឡើង​នូវ​ធុរ​កិ​ច្ច​ថ្មី​ៗជាមួយនឹង​គំ​និ​តថ្មី​ៗ សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​កាត់បន្ថយ​របាំង​ចូល​ទីផ្សារ​ បង្កើត​ឱកាស​សម្រាប់​សកម្មភាព​ច្នៃ​ប្រឌិត​ថ្មី​ៗ និង​បង្កើត​សកម្មភាព​សហគ្រិន​។

សម្តេច​តេជោ​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សន្និសីទ​ ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី១៣​ (2019​ Cambodia​ Outlook​ Conference​: Digital​ Transformation​ Towards​ Industry​ 4.0​) នៅ​ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០១៩នេះ​ថា​ បច្ចេកវិទ្យា​ឌីជីថល​អាច​ជួយ​រដ្ឋាភិបាល​បង្កើន​សមត្ថភាព​វិស័យ​សាធារណៈ​បាន​ល្អ​ប្រសើរ​ ជួយ​បង្កើន​គណនេយ្យ​ភាព​ និង​តម្លាភាព​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​ ជួយ​ឱ្យ​អាជ្ញាធរ​នៅ​គ្រប់​កម្រិត​អាច​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ច្រើន​ថែមទៀត​។ ទន្ទឹម​នេះ​បច្ចេកវិទ្យា​ឌីជីថល​ អាច​ជួយ​ពង្រឹង​កិច្ចសហការ​ភាពជា​ដៃគូ​ និង​នវានុវត្តន៍​រវាង​ក្រសួង​ និង​ផ្ទៃក្នុង​ក្រសួង​ព្រម​ទាំ​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​។

សម្តេច​បន្ថែម​ថា​ ទន្ទឹម​នឹង​ផល​វិជ្ជមាន​នេះ​ បច្ចេកវិទ្យា​ឌីជីថល​ ក៏បាន​ផ្តល់​នូវ​គុណ​វិប​ត្តិ​ផ្សេង​ៗផង​ដែរ​ដូចជា​ ទី១​ មនុស្សយន្ត​ (Robot​) បាន​និង​កំពុង​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​ ដែល​នឹង​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ការងារ​។ ទី២​ ទាមទារ​កម្រិត​ជំនាញ​ខ្ពស់​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​បច្ចេកវិទ្យា​ និង​ព័ត៌មាន​វិទ្យា​ ។ទី៣​ វិសមភាព​នៃ​ការ​ទទួលផល​ប្រយោជន៍​ ដោយសារ​ភាព​មិន​ស្មើគ្នា​ នៃ​ឱកាស​ទទួល​បាន​នូវ​ចំណេះដឹង​ និង​បច្ចេកវិទ្យា​។ ទី៤​ ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល​ នឹង​បង្កើន​ភាព​ងាយ​រងគ្រោះ​ ដែល​បណ្តាល​មក​ពី​ឧក្រិដ្ឋ​កម្ម​ ឬ បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ​ និង​សុវត្ថិភាព​សង្គម​។

សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​មាន​ប្រសា​ន៍​ថា​ នៅដើម​ឆ្នាំ២០១៩​ កន្លងទៅ​នេះ​សម្តេច​បាន​ផ្តល់​ការណែនាំ​ ដល់​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឱ្យ​បង្កើត​ក្រុមការងារ​រៀបចំ​ ក្របខណ្ឌ​គោល​សេដ្ឋកិច្ច​ឌីជីថល​ ក្នុង​គោលបំណង​ចាប់​យក​កាលានុវត្ត​ភាព​ពី​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ដោយ​ ​; ផ្តោត​លើ​ទិដ្ឋ​ភាព​ធំៗ៣​ ដូចជា​ ទី១​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​ឌីជីថល​ និង​ ការរៀបចំ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​អេឡិចត្រូនិក​ (e-payment​) និង​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក។ ទី២​ ការបង្កើត​ថ្នាល​ឌីជីថល​ (platform​) និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធុរកិច្ច​ឌីជីថល​ (ecosystem​) និង​ទី៣​ ការ​លើកកម្ពស់​ឌីជីថល​លូ​បនី​យក​ម្ម​-រដ្ឋាភិបាល​ សហគ្រិនភាព​ អក្ខរកម្ម​ឌីជីថល​ និង​ទិន្នន័យ​បើក​ចំហរ​ (Open​ data​)។

ដើម្បី​ឱ្យ​បដិវត្ត​ឧស្សាហកម្ម​ទី៤​ ដែល​ជា​ចរន្ត​នៃ​ការ​រីក​លូតលាស់​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ផ្តល់​នូវ​ប្រយោជន៍​ ដល់​ការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នោះ​។ ទន្ទឹម​នឹង​នេះ​ដែរ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​គំនិត​ផ្តួចផ្តើម​ និង​ការងារ​អាទិភាព​មួយចំនួន​ដូច​ខាងក្រោម​ ដូចជា​ ទី១​ ការរៀបចំ​ និង​ដាក់​ឱ្យ​អនុវត្ត​រដ្ឋាភិបាល​ឌីជីថល​ (Digital​ Government​) មួយ​ឱ្យ​បាន​ពេញលេញ​ និង​គ្រប់ជ្រុងជ្រោយ​ នេះ​គឺជា​បុរេ​លក្ខខណ្ឌ​នៃ​ការ​កសាង​សេដ្ឋកិច្ច​ឌីជីថល​ ដែល​ម្ខាង​សំដៅលើ​កកម្ពស់​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ប្រកបដោយ​គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​នៅ​តាម​មូលដ្ឋាន​ និង​ម្ខាងទៀត​ដើរតួ​ជា​អ្នក​ជំរុញ​ (Enabler​) តាមរយៈ​ការរៀបចំ​ និង​ដាក់​ឱ្យ​អនុវត្ត​ឧបករណ៍​ឌីជីថល​សំ​ខាន់​ៗ ដូចជា​អាស័យ​ដ្ឋាន​ឌីជីថល​ ហត្ថលេខា​ឌីជីថល​ អត្តសញ្ញាណ​ប័ណ្ណ​ឌីជីថល​ ដើម្បី​បង្កើត​ឱកាស​ឱ្យ​វិស័យ​ឯកជន​ និង​សហគ្រិន​មានលទ្ធភាព​ច្នៃប្រឌិត​នូវ​ធុរ​កិ​ច្ច​ថ្មី​ៗ។

ទី២​ ការជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឹះ​៖ ត្រូវ​បន្ត​ជំរុញ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​ឆ្អឹងខ្នង​ ដូចជា​ខ្សែកាប​អុបទិក​, ខ្សែកាប​អុបទិក​បាតសមុទ្រ​, ការចែកចាយ​, និង​ការ​តភ្ជាប់​ដល់​ផ្ទះ​ និង​ទីតាំង​ធុរកិច្ច​ និង​មជ្ឈមណ្ឌល​ ទិន្នន័យ​ ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ Internet​ មាន​ល្បឿន​លឿន​ តម្លៃ​សមរម្យ​ និង​ទៅដល់​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​។ និង​ទី៣​ ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី៤​ ឱ្យ​បាន​ជា​អតិបរមា​៖ ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ គឺជា​កត្តាចាំបាច់​។ ទន្ទឹម​នេះ​ រាជរដ្ឋាភិបាល​នឹង​បន្ត​លើកកម្ពស់​គុណភាព​នៃ​ការអប់រំ​ ជំរុញ​ការ​អប់​រំ​ផ្នែ​ ស្តេ​ម (STEM​) ជំរុញ​ការ​បណ្តុះ​បណ្តាល​ជំនាញ​ និង​ការសិក្សា​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​។ និង​ទី៤​ ការ​កសាង​ និង​ដាក់​អនុវត្ត​នូវ​គោលនយោបាយ​បទប្បញ្ញត្តិ​ច្បាប់​ និង​ស្តង់​ដា​ពាក់ព័ន្ធ​ សុវត្ថិភាព​ ឌីជីថល​ គឺជា​កត្តាចាំបាច់​ក្នុង​ការ​កសាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។

កម្ពុជា​នឹង​រៀបចំ​ក្របខណ្ឌ​គតិ​យុត្ត​ និង​បទប្បញ្ញត្តិ​សម្រាប់​ការគ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ (Data​ Security​) និង​សិទ្ធិ​ឯកជន​នៃ​ទិន្នន័យ​ (Data​ Privacy​) និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​ (Cyber​ Security​) ការ​ការពារ​ និង​រក្សាទុក​ព័ត៌មាន​សម្ងាត់​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​បទប្បញ្ញត្តិ​ផ្សេងទៀត​ ដើម្បី​ការពារ​អ្នកប្រើ​ប្រាស់​៕