សម្តេច តេជោ លើកលែងចំពោះពលរដ្ឋខ្មែរ មិនចាំបាច់មានលិខិតបញ្ជាក់សុខភាព ក៏អាចវិលត្រឡប់ចូលមកកម្ពុជាវិញបានដែរ

1


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញវិធានការជួយសម្រួលដល់ពលរដ្ឋខ្មែរ ដែលកាន់លិខតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេស វិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញ គឺតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាក ថាតើមានរោគឆ្លង ឬអត់រោគឆ្លង ទើបអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ៕ប្រភពដើម