សម្តេច ហ៊ុន សែន បង្ហាញពីការធ្លុះធ្លាយប្រព័ន្ធការពារ ៥ចំណុច ដែលធ្វើឱ្យមានករណីកូវីដ១៩ នៅកម្ពុជា

1


ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណ៣០០នាក់ មុនចេញទៅព្យាបាល COVID-19 នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញពីការធ្លុះធ្លាយប្រព័ន្ធការពារ ដែលធ្វើឱ្យមានករណីកូវីដ១៩ នៅប្រទេសកម្ពុជា។

សម្ដេចតេជោ បានលើកពីការធ្លុះធ្លាយប្រព័ន្ធការពារដែលធ្វើឱ្យមានករណីកូវីដ១៩ នៅប្រទេសកម្ពុជា ដូចខាងក្រោម៖

១. ជនជាតិជប៉ុន ដែលដែលធ្វើដំណើរចេញពីវៀតណាម មកសៀមរាប ហើយទៅហ្វីលីពីន និងថៃ ហើយមកសៀមរាបវិញ ក្រោយមកក៏ទៅវៀតណាម និងទៅជប៉ុន ទើបរកឃើញថាគាត់មានផ្ទុកកូវីដ១៩ ហើយបុរសខ្មែរម្នាក់បានឆ្លងពីជនជាតិជប៉ុនរូបនេះ។

២. នាវាទេសចរណ៍ (Viking Cruise Journey) ដែលចេញពីក្រុងហូជីមិញ ចូលមកភ្នំពេញ ហើយទៅដល់កំពង់ចាម។

៣. ជនជាតិបារាំង ដែលឆ្លងកាត់សាំងហ្គាពួរ មកភ្នំពេញ បណ្តាលឱ្យឆ្លងទាំងម្តាយ និងកូន ព្រមទាំងបរទេស២នាក់ទៀត។

៤. បងប្អូនខ្មែរដែលទៅធ្វើពិធីសាសនានៅម៉ាឡេស៊ី ហើយត្រឡប់មកវិញ បណ្តាលឱ្យមានការឆ្លងដល់ប្រពន្ធ និងតាមវិហារមួយចំនួនទៀត។

៥. ក្រុមជនជាតិបារាំងនៅខេត្តព្រះសីហនុ ដែលជាករណីធ្ងន់ធ្ងរជាងគេ ដល់ ៣៤នាក់ឯណោះ៕



ប្រភពដើម