សាធុៗៗ ! លោកស្រី ទ្រី ដាណា បានមកចូលរួមចែកអំណោយ១២០គ្រួសារ ជាមួយម្ចាស់ប្រេន NUNA នៅសំឡូត ព្រមទាំងបានចូលរួមបច្ច័យ សាងសង់ដំបូល​ សាលាធម្មសភា ចំនួន…

1


នៅថ្ងៃកាន់បិណ្ឌទី៤ ដែលត្រូវនឹងថ្ងៃអាទិត្យនេះ មានបងប្អូនជាច្រើន បានធ្វើដំណើរទៅកាន់ទីវត្តអារាម យកចង្ហាន់ទៅប្រគេន ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ជូនសាច់ញាតិ ដែលលោកបានចែកឋានទៅ។ ដោយឡែកលោកស្រី ទ្រី ដាណា ដែលជាម្ចាស់ប្រេន NNP ដ៏ល្បី និងជាម្ចាស់ហាង ពេជ្រ និងមាសដ៏ធំ នៅប្រទេសកម្ពុជា ហើយកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ដោយសារតែទង្វើរដ៏ល្អ ការជួយដល់ជនទីទាល់ក្រ និងសកម្មភាពមនុស្សធម៏ផ្សេងទៀត ជាហេតុធ្វើឲ្យមហាជន ការស្ងប់ស្ងែង និងគោរពស្រលាញ់ជាខ្លាំង។


ជាក់ស្តែងនៅថ្ងៃដាក់បិណ្ឌទី៤នេះ លោកស្រី ទ្រី ដាណា និងស្វាមី បានមកចូលរួមចែកអំណោយ១២០គ្រួសារ ជាមួយ ម្ចាស់ប្រេន NUNA នៅសំឡូត ខេត្តបាត់ដំបង។ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ព្រឹកនេះ មកចូលរួមចែកអំណោយ១២០គ្រួសារ ជាមួយ ម្ចាស់ប្រេន NUNA នៅសំឡូត ខេត្តបាត់ដំបង។ អរគុណណាស់ ដែលចូលរួមធ្វើអំពើល្អទាំងអស់គ្នា អរគុណលោកស្រីមេភូមិ ពូមេឃុំ និងលោកពូប្រធានក្រុមប្រឹក្សាស្រុក ដែលជួយសម្រួល ។


ស្ដាប់ចៅអធិការវត្ត មានសង្ឃដីកា ពីសាងសង់ដំបូល សាលាធម្មសភា នាងខ្ញុំក៏បានចូលជាថវិកា បាន5000$ បន្ថែមលើថវិកា 2000$ ដែលម្ចាស់ប្រេន NUNA និងកូនក្រុម ចូលរួមសាងសង់។ សូមជូនបុណ្យកុសលទាំងអស់គ្នា ក្នុងឱកាសបុណ្យភ្ជុំនេះ “។





ប្រភពដើម