សាធុ សាធុ សាធុ​ ! ឯកឧត្តម គួច ចំរើន សូមជូនបុណ្យដល់ប្រិយមិត្តទាំងអស់អោយបានគ្រប់ៗគ្នា នៅបិណ្ឌ​១០នេះ

2


នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១០ ហើយ ដែលមានពុទ្ធបរិស័ទ ចំណុះជើងវត្ត បានអញ្ជើញនាំគ្នាទៅធ្វើបុណ្យ សាងកុសល និងឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។ ដោយឡែក នៅថ្ងៃនេះ លោកអភិបាលខេត្ត ព្រះសីហនុ គួច ចំរើន ក៏មានចង្ហាន់ ផ្កាភ្ញី ដូចជាទេយ្យទាន យកទៅប្រគេនព្រះសង្ឃនៅក្នុងថ្ងៃកាន់បិណ្ឌនេះផងដែរ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម គួច ចំរើន បានបង្ហោះសារថា “សូមជូនបុណ្យដល់ប្រិយមិត្តទាំងអស់អោយបានគ្រប់ៗគ្នា បិណ្ឌ​១០នេះ​ បាន២វត្តដែរ​ វត្ត​សាមគ្គី​ស្ទឹង​ឆាយ​ និងវត្តមនោធម្មាភិរម្យ។

សូមឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។

ក្នុង​ពិធី​កាន់បិណ្ឌ​ និងភ្ជុំបិណ្ឌខាងមុខ​ សូមអោយពុទ្ធបរិស័ទទាំងអស់មេត្តាប្រុងប្រយ័ត្ន​បង្ការ​ពីជំងឺកូវីដ១៩​ ទាំងអស់គ្នា​ និងបេីកបរប្រកបដោយសុខសុវត្ថិភាព”។





ប្រភពដើម