សាំងធម្មតា និងម៉ាស៊ូត ហក់ឡើងវិញ ក្រោយចុះជាបន្តបន្ទាប់ជាង ៥ខែកន្លងមក

1


ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០, តម្លៃសាំងធម្មតា ក្នុងមួយលីត្រ បានឡើងមក ២៥០០រៀល ខណៈតម្លៃប្រេងម៉ាស៊ូត ក្នុងមួយលីត្រ ឡើងមក ២៣០០រៀល។ សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនេះ ចាប់អនុវត្តពីថ្ងៃទី១៦ ដល់ ៣១ ខែឧសភា ឆ្នាំ២០២០។

នេះជាលើកដំបូង ចាប់តាំងពីដើមឆ្នាំ២០២០មក ដែលតម្លៃសាំង និងម៉ាស៊ូត បានងើបឡើងវិញ បន្ទាប់ពីតម្លៃសាំង និងម៉ាស៊ូត បានធ្លាក់ចុះពីតម្លៃ ៣៤៥០រៀល និង ៣១៥០រៀល ក្នុងមួយលីត្រ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៕



ប្រភពដើម