សូមកុំអូសរំលង! ព្រះសង្ឃមួយអង្គប្រាប់ពីសារៈប្រយោជន៍របស់ខ្ទឹមស ស្របពេលវីរុសផ្លូវដង្ហើម កំពុងរាលដាលខ្លាំង!

11


បើតាមការបង្ហោះនៅលើវេបសាយវិគីភីឌាបានអោយដឹងថា ខ្ទឹមស(ឈ្មោះជាពាក្យបច្ចេកទេស Allim sativum) គឺរុក្ខជាតិមួយប្រភេទដែល មនុស្សទទួលទានជាអាហារ។ ខ្ទឹមស មានអំបូរទាក់ទងនឹងខ្ទឹមបារាំងshallot និង leek ។ វាមានរសជាតិ និងខ្លិនឈួលខ្លាំង ដូចនេះហើយមនុស្សមិនបរិភោគវាក្នុងបរិមាណច្រើនទេ។ អត្ថប្រយោជន៍ បរិភោគខ្ទឹមសឆៅ១កំពឹសរៀងរាល់ព្រឹកជួយដល់សុខភាពព្រមទាំងទប់ស្កាត់ជំងឺកាចសាហាវបានដូចខាងក្រោម

១.បញ្ឃប់ការឈឺបំពង់កលក្ខណៈប្រឆាំងមេរោគដ៏ខ្លាំងរបស់ខ្ទឹមសពេលអ្នកបរិភោគវារាល់ថ្ងៃទៅការឈឺកដែលអាចយាយីអ្នកបានគ្រប់ពេលនោះពុំមានឱកាសធ្វើបាបអ្នកទៀតទេ។ប្រសិនបើអ្នកលំបាកបរិភោគឆៅនោះពេលឈឺកអ្នកអាចយកខ្ទឹមសដាំមួយពុះរួចបន្ថែមទឹកឃ្មុំបន្តិចចូលដើម្បីងាយបរិភោគ។

២.បន្ថយការឈឺពោះរាករួស៖ខ្ទឹមសមានប្រយោជន៍ណាស់ចំពោះប្រព័ន្ធរំលាយអាហារវានឹងជំនួយធ្វើឲ្យអ្នកកំពុងរាករូសអាចសះស្បើយបានក្នុងពេលខ្លី។

៣.សំអាតក្រពះ៖ខ្ទឹមសជួយកម្ចាត់សារធាតុពុលនិងមេរោគអាក្រក់ក្នុងក្រពះរបស់អ្នកពិសេសពេលអ្នកបរិភោគខ្ទឹមសឆៅនៅពេលពោះទទេ។

៤.រំសាយចោលជាតិពុលក្នុងថ្លើមនិងផ្លោកនោម៖វាជួយឲ្យថ្លើមនិងប្លោកនោមមានសកម្មភាពខ្លាំងក៏ដូចជាសម្រួលក្នុងការរំសាយចោលជាតិពុលល្អជាងមុន។វាក៏នៅកម្ចាត់ពពួកមេរោគផ្សេងៗបង្កើនសមត្ថភាពនៃប្រព័ន្ធការពាររាងកាយ។

៥.បង្ការប្រឆាំងមហារីក៖បរិភោគខ្ទឹមសឆៅជារៀងរាល់ថ្ងៃក៏ដូចជាការបន្ថែមក្នុងអាហារនូវខ្ទឹមសឆ្អិនរួមជាមួយបន្លែវានឹងជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកពិសេសគឺមហារីកក្រពះនិងបំពង់ក។

៦.ជួយឲ្យសម្ពាធឈាមស្ថិរភាព៖ខ្ទឹមសជួយបង្កើនសមត្ថភាពទប់ស្កាត់កំណើនសម្ពាធឈាមក៏ដូចជាកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ជួយបង្កើនចរាចរឈាមក្នុងរាងកាយបានងាយស្រួល។

៧.កាត់បន្ថយស្ត្រេស៖សារធាតុបំប៉នក្នុងខ្ទឹមសពិតជាប្រសើរណាស់សម្រាប់ខួរក្បាលវាអាចជួយគាំទ្រដល់អ្នកដែលកំពុងព្យាបាលជំងឺពាក់ព័ន្ធនឹងសរសៃប្រសាទ។

មនុស្សធម្មតាវិញក៏វាជួយបន្ថយភាពតានតឹងធូរស្បើយអារម្មណ៍បំបាត់ការនឿយហត់។កំណត់សម្គាល់៖គប្បីបរិភោគរៀងរាល់ពេលព្រឹកតែ១កំពឹង-(ពីរកំពឹសប្រសិនបើវាតូច)គឺគ្រប់គ្រាន់ហើយបរិភោគច្រើនពេកមិនល្អដល់រាងកាយទេ។បើមានពេលបកសម្បកចេញហាន់ជាចំណិចតូចៗទុកពី៥-១០នាទីចាំបរិភោគនោះនឹងនាំមកនូវផលប្រយោជន៍ល្អបំផុត

បើយើងក្រឡេកទៅមើលការបង្ហោះរបស់ព្រះសង្ឃមួយអង្គព្រះនាម Tat Mahatyនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ ព្រះសង្ឃអង្គនេះបានអោយដឹងដែរថា ជួយបាន ឬក៏មិនបាន ប៉ុន្តែជាទម្លាប់របស់ខ្ញុំព្រះករុណាអាត្មាភាពជាយូរមកហើយ ពេលធ្វើដំណើរ បៀមខ្ទឹមក្នុងមាត់ ដាក់ក្នុងច្រមុះ ដាក់ក្នុងត្រចៀក ពេលចុកពោះខ្លាំងលេបចូលទៅក្នុងពោះឆាន់ទឹកមួយសន្ទុះបាត់ឈឺ សម្រាប់ខ្ញុំព្រះករុណាអាត្មាភាព គិតថាខ្ទឹមជួយបានច្រើនយ៉ាងណាស់៕