សូមបងប្អូនប្រុងប្រយ័ត្ន ! អ្នកគ្រូពេទ្យ ស្រស់ស្អាតម្នាក់ សូមផ្តាំឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះ បុរសជនជាតិម្នាក់នេះ ដោយសារតែ…

1


កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Kunthea Un គាត់បានធ្វើការបង្ហោះរូបភាពរបស់បុរសម្នាក់ ដែលកំពុងតែឈរនៅមុខហាងរបស់គាត់ នៅក្នុងកែវភ្នែក សម្លឹងចុះ​ សម្លឹងឡេីង​ មេីលក្នុងPharmacy តែមិនដឹងថា​ ក្នុងបំណងអ្វីនោះទេ ។ ការឈរយ៉ាងយូររបស់គាត់ បានធ្វើម្ចាស់ គណនីហ្វេសប៊ុកខាងលើ គាត់ពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំង ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ បានបង្ហោះសារទាំងមូលថា “ខ្ញុំសុំអត់យល់​ គាត់ម្នាក់នេះទេ​ គាត់បិទម៉ាស់មកដល់ឈរឡេីងយូរ​ ខ្ញុំសួរគាត់ដំបូងគាត់សួរថា ​ពូ​! ត្រូវអ្វីការដែរ? គាត់អត់និយាយរកខ្ញុំទេ​ ហេីយភ្នែកគាត់សម្លឹងចុះ​ សម្លឹងឡេីង​ មេីលក្នុងPharmacy ខ្ញុំ​ ដោយខ្ញុំនៅជាមួយសិស្សប្អូនជុំគ្នាទាំងអស់​ ហេីយម្នាក់ៗឡេីងភ័យ! បន្ទាប់មកគាត់ក៏នៅតែហ៊ុចលុយមូលក្រដាស់1000រៀលឱ្យមកពួកខ្ញុំដដែល​ ក្នុងគោលបំណងគាត់ចង់ឱ្យយេីងកាន់លុយរបស់គាត់​ តែពួកខ្ញុំអត់ប៉ះពាល់អ្វីទាំងអស់​ ហេីយខ្ញុំក៏គិតក្នុងចិត្តថា​ ប្រហែលគាត់សុំលុយ​ ក៏ហុចលុយឱ្យគាត់1000រៀលទៅ​ តែគាត់នៅតែអត់យក​ ហេីយគាត់បង្ហេីបសំលេងមកបែបភាសាចិន​ ទោះជាយ៉ាងណាក៏ដោយក៏គាត់នៅតែឈរយ៉ាងយូរដដែរ​ ក្រោយមកខ្ញុំក៏សួរភាសាចិនទៅគាត់វិញថា​ “​ Ni xiang Yao shen me “ ? ( តេីអ្នកចង់បានអ្វី​ ) ពេលនោះគាត់ក៏តបមកខ្ញុំវិញឡេីងលឿន​ ដោយកែវភ្នែកបេីធំៗ​ ហេីយនិយាយថា​ ” Xiang sha ren ” ( គាត់ចង់សម្លា ប់មនុស្ស​ ) ហេតុអ្វីបានជាគាត់ឆ្លេីយបែបនេះ​ ដោយចម្លេីយមិនគួរឱ្យចង់ស្តាប់ទាល់តែសោះ​ ( អាចមកពីគាត់បែ កថ្ នាំច្រេីនពេក ) បន្ទាប់មកគាត់ក៏ទុកក្រដាស់មួយសន្លឹក​ នេះជាហេតុដែរគាត់ចង់ឱ្យយេីងបេីមិនបានប៉ះលុយ​ ក៏ប៉ះក្រដាស់ដែរគាត់ដាក់ឱ្យដែរ^^ ហេីយពេលហ្នឹងគាត់ក៏ដេីរចេញទៅវិញភ្លាម​ ៗ​។


ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្តទៀតថា “សូមមេត្តាបងប្អូនទាំងអស់គ្នា​ បង្កេីនការប្រុងប្រយ័ត្នឱ្យមែនទែន​ បេីអាចយកលេខទូរសព្ទ័ប៉ូលីសទុកម្នាក់មួយទៅដេីម្បីជៀសវាងជួបរឿងរ៉ាវដូចខ្ញុំខាងលេី​ !!!!សូមshareទុកម្នាក់មួយដេីម្បីមេីលរូបគាត់ដោយគាត់បិទម៉ាស់ឡេីងពីរជាន់​ ភ្នែកក្រឡេបក្រឡាប់គួរឱ្យខ្លាច។ គាត់ជាជនជាតិ​ចិន មិនមែនខ្មែរទេ​ ភ្នែកគាត់សម្លឹងគ្រប់កន្លែងនៅក្នុងហ្វាម៉ាសុីខ្ញុំហេីយមេីលមកសិស្សប្អូនក៏ដូចជាខ្ញុំដោយបេីកភ្នែកឡេីងធំៗតែម្តង​។ លេីកទីមួយដែរគាត់នៅតែចង់ឱ្យយេីងប៉ះលុយគាត់​។ បំណងល្អពីឱសថស្ថានស្មាយ​ ហ្វាម៉ា”។


ប្រភព៖ Kunthea Un

.fb_iframe_widget_fluid_desktop iframe {
width: 100% !important;
}



ប្រភពដើម