សូមប្រញាប់ឡើង! ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០មិថុនា២០២០ ខាងមុខ

3


ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ សូមធ្វើការបញ្ជាក់ និងកើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។

សំណុំឯកសារចាំបាច់មានដូចខាងក្រោម៖

-ពាក្យសុំផ្ទេរសិទ្ធិយានជំនិះ មានផ្ដិតស្នាមមេដៃអ្នកស្នើសុំ និងមានបិទសំណៅលេខកាល់ (តួ ឬសាក់ស៊ី) ដែលចម្លងជាក់ស្ដែងពីយានយន្ត

-បណ្ណសម្គាល់ (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី ខេត្ត)

-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

-អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ

-បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត

-លិខិតលក់ទិញ

-កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។
អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។



ប្រភពដើម