សូមសរសើរលោកអភិបាល គួច ចំរើន បានរំដោះនិងរៀបចំភាពអនាធិបតេយ្យតាមឆ្នេរ ចំនួន៥ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិឡើងវិញ និងចូលកម្សាន្តដោយសេរី

1


 

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកអភិបាល គួច ចំរើន បានឱ្យដឹងថា មកដល់ពេលនេះ អាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ឆ្នេរ បានចំនួន ៥ទីតាំងហើយ ដើម្បីឱ្យភ្ញៀវទេសចរចូលកម្សាន្ដដោយសេរី ខណៈពីមុនតំបន់ទាំងនោះ ត្រូវបានប្រជាពលរដ្ឋសាងសង់តូបផ្ទាល់ខ្លួន។

លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា អាជ្ញាធរបានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេរ បានចំនួន៥ ទីតាំង ក្នុងនោះមានឆ្នេរអូរឈើទាលមួយ អូរឈើទាលពីរ អូរត្រេះមួយ អូរត្រេះពីរ និងឆ្នេរថ្មីមួយទៀតឈ្មោះឆ្នេរជំទាវម៉ៅ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ដដោយសេរី ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអាជ្ញាធរកំពុង រៀបចំ កែលម្អ សោភ័ណភាពឆ្នេរ មួយចំនួនទៀតដូចជាឆ្នេរលំហែកាយជាដើម ដើម្បីឱ្យភ្ញៀវទេសចរ មានជម្រើសច្រើន ក្នុងការមកលេងទឹកសមុទ្រដ៏ខៀវស្រងាត់ ខ្សាច់ដ៏សស្អាត និងមានអនាម័យបរិស្ថានល្អ៕



ប្រភពដើម