សូមស៊ែ រឿងដែលមានប្រយោជន៍ដល់សង្គម ! ទីបំផុតអ្នកនាង ទ្រី ដាណា រកឃើញលោកពូពិកាភ្នែក ដើរ ២៣គីឡូដី ទៅលក់បន្លែផ្សារបានលុងហើយ

0


មុននេះថៅកែស្រីហាងពេជ្រ និងមាស អ្នកនាងទ្រី ដាណា មានអារម្មណ៍រំភើបខ្លាំងណាស់ ពេលរកឃើញលោកពូពិការភ្នែក ដែលដើរលក់បន្លែ ចំងាយ២៣គីឡូម៉ែត្រ ដើម្បីចិញ្ចឹមជីវិត។

អ្នកនាងបានបង្ហោះសារថា “រកឃើញហើយ លោកពូពិកាភ្នែក ដើរ ២៣គីឡូដី ទៅលក់បន្លែនៅផ្សារបានលុង អាណិតគាត់ផង សរសើរគាត់ផង ពិកាភ្នែកមែន តែមិនលើកដៃសុំទានគេទេ សុខចិត្តដើរពីយប់ មកលក់បន្លែ អស់ទើបទៅផ្ទះវិញ។ គាត់ជាជនជាតិភាគតិចគ្រឹង នៅរតនគិរី។

ជីវិតគឺបែបនេះ ត្រូវតស៊ូជានិច្ច ខ្ញុំអាចជួយលោកពូបានប៉ុណ្ណឹង ទឹកប្រាក់ ២លានរៀល និងសម្ភារៈប្រើប្រាស់ហូបចុកខ្លះ សង្ឃឹម​ថា​វា​អាច​ជួយ​សម្រួល​ជីវភាព​គាត់មួយរយៈ។ អរគុណគ្រប់គ្នា ដែលបានជួយ “។



ប្រភពដើម