សោកស្តាយណាស់! ផ្ទះបុរាណខ្មែរសសរ ១០០ អាយុកាលជាង ១០០ ត្រូវបានរុះរើហើយព្រោះតែ

0


ដូចដែលប្រិយមិត្តបានជ្រាបហើយថាផ្ទះបុរាណខ្មែរ រចនាបថបែបខ្មែរសុទ្ធសាធាដែលមាន សសរ ១០០ អាយុកាលរហូតដល់ជាង១០០ឆ្នាំ ត្រូវបានរុះរើចេញពីទីតាំងដើម ស្ថិតនៅភូមិកោះកណ្តុរ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃនេះហើយ ។នេះបើតាមគណណីហ្វេសប៊ុកឈ្មោះ Sokmean Alexandra បានបង្ហោះកាលពីថ្ងៃទី ២២ ខែ

មិថុនា ២០២០ នេះ ។តាមរយៈគណនីហ្វេសប៊ុកដដែលនេះ បានរៀបរាប់ពីប្រវត្តិផ្ទះនេះថា ផ្ទះសសរ ១០០ ជាផ្ទះរោងឌឿងរបស់ថៅកែឈើដ៏ធំនៅស្រុកឆ្លូង រស់នៅតគ្នាច្រើនជំនាន់មកហើយជាងមួយសតវត្សរ៍ ។ កាលពី

ដើម ផ្ទះនេះមានសសរឈើប្រណិតចំនួន ១០០ ដើម តែប៉ុលពតបានរុះល្វែងមុខនិងល្វែងក្រោយអស់សសរខ្លះទៅហើយ ដោយពួកវាយកផ្ទះនេះធ្វើជាកន្លែងស្នាក់នៅរបស់កម្មាភិបាលខ្មែរក្រហម ។ សព្វថ្ងៃផ្ទះនេះនៅរឹងមាំល្អនៅឡើយ‌ ទោះនៅសល់សសរត្រឹម ៤០ ដើមក៏ដោយ ៕ប្រភព៖ហ្វេសប៊ុក





ប្រភពដើម