ស៊ែរបន្តផង ! លោកឧត្ដមសេនីយ៍ត្រី ថី វិសាល​ បានបកស្រាយ ករណីភ្លេចបិទភ្លើងនៅពេលថ្ងៃ ឬការបើកភ្លើងនៅពេលថ្ងៃ គឺមិនមានការពិន័យនោះទេ

2


ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោយមើលឃើញពីអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់ក្នុងឆ្នាំ២០១៩កន្លងទៅនេះ បានសម្រេចជ្រើសយកឆ្នាំ២០២០ ជាឆ្នាំប្រកាសអាសន្ន និងដាក់វិធានការតឹងរឹងក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍។

នៅកាលពីព្រឹកមិញនេះ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល​ បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃ ឱ្យមហាជនបានដឹងថា ៖ ជាធម្មតាយានយន្ដដែលនាំចូលពីបរទេស នៅបណ្ដាប្រទេសដែលអភិវឌ្ឍ ឡានមួយទឹក ឬឡានជជុះ ហើយភាគច្រើនយើងនាំចូលមកពីសហរដ្ឋអាមេរិក សូមជម្រាបផងថា ច្បាប់តម្រូវឱ្យមានបើកភ្លើងពេលថ្ងៃ ដែលភាសាអង់គ្លេសហៅថា (Day Light) ភ្លើងនេះបើកជាប់រហូតតែម្ដង បិទអត់បានទេ។

លោកបានបន្ថែមទៀតថា៖”នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាព្រះរាជក្រឹត្យ នៃមាត្រា៣៩នេះ មិនមានមាត្រាណាមួយឱ្យមន្រ្ដីនគរបាលចរាចរណ៍ ធ្វើការផាកពិន័យ ទៅលើភ្លើងពេលថ្ងៃនោះទេ។គាត់បានបញ្ជាក់បន្ថែមទៀតថា៖”ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីយើងភ្លេចបិទភ្លើងកូតក៏ដោយ ដែលយើងសល់ពីយប់នោះ ក៏មន្រ្ដីនគរបាលមិនពិន័យដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ”៕



ប្រភពដើម