ស្អាតណាស់ ! គ្រាន់តែឃើញរូបសម្រស់ភ្លាម ម្នាក់ៗលង់ស្នេហ៍ ចង់ឲ្យអ្នកកំពង់ធំជាអ្នកលើកពាន ក្នុងកម្មវិធី Miss Grand Cambodia 2020….

0


ប្រិយមិត្តបានដឹងខ្លះហើយថា កម្មវិធីប្រកួតប្រជែង Miss Grand Cambodia 2020 បាននឹងកំពុងតែដំណើរការដល់វគ្គសន្សំពិន្ទុ និងឈានទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានជ្រើសរើសបេក្ខនារីតំណាងខេត្ត/ក្រុងទាំង២៥នាក់ និងបេក្ខនារីតំណាងអោយប្រទេសប្រជាជន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ចាប់ពីវេលាម៉ោង១៤ : ០០នាទី ដល់ម៉ោង ១៦ : ៣០ នាទី ។ នៅក្នុងថ្ងៃដដែល កម្មវិធីនឹងបង្ហាញបេក្ខនារីគ្រងឈុតសម្លៀកបំពាក់ហែលទឹកបែបបច្ចឹមប្រទេស ដែលចាប់ផ្តើមចាប់ពីម៉ោង ១៨:០០នាទី ដល់ម៉ោង ២០:៣០នាទីយប់ ហើយកម្មវិធីដ៏អស្ចារ្យនាថ្ងៃនោះ ក៏នឹងមានការផ្សាយផ្ទាល់លើ ផេកហ្វេសបុកផ្លូវការរបស់ Miss Grand Cambodia ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


យ៉ាងណាមិញ ក្រោយធ្វើការផ្សាយផ្ទាល់ពីការប្រកួត ប្រជែង Miss Grand Cambodia 2020 ស្រាប់តែមានមហាជនជាច្រើន មានការចាប់អារម្មណ៍បេក្ខនារីមកពីខេត្តកំពង់ធំ ដោយម្នាក់ៗសរសើរពីរូបសម្រស់ថាស្អាតដាច់គេក្នុងកម្មវិធីនេះ ពេលគ្រងឈុតប្រពៃណី និងឈុតហែលទឹក នាងញញឹម និង បង្ហាញនូវភាពក្លាហាននៅលើវេទិកា មិនតែប៉ុណ្នោះ ចង់ឲ្យបេក្ខនារី សេង រដ្ឋា តំណាងឲ្យខេត្តកំពង់ធំ ដែលមានកម្ពស់ស្ដង់ដា (1.73cm)​ ចំណេះដឹងល្អ (បរិញ្ញាបត្រឆ្នាំទី4) ជាម្ចាស់ពាន។

គួរបញ្ចក់ផងដែលថា អ្នកដែលអាចគ្រងមកុដនៅក្នុងការប្រកួតនោះបាន គឺមិនមែនស្អាតតែម្យ៉ាងនោះទេ ពោលគឺត្រូវមានចរឹតល្អ រួសរាយរាក់ទាក់ មកបំពេញតួនាទីបានម៉ត់ចត់ និង ជាពិសេសគឺត្រូវតែមានភាពក្លាហាន និងភាពជឿជាក់នៅគ្រប់ស្ថានការណ៍ផងដែរ។ កម្មវិធី Miss Grand Cambodia 2020 សម្រាប់វគ្គផ្តាច់ព្រ័ត្តនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២០ ក្នុងពហុកីឡដ្ឋានជាតិអូឡាពិក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​





ប្រភពដើម