ស្អាតណាស់ ! មកគយគន់សម្រស់របស់តារាចម្រៀង សុគន្ធ នីសា ជាមួយនិងឈុតសម្លៀកបំពាក់បែបខ្មែរពេលទៅវត្ត

1


ភ្នំពេញ ៖ បងប្អូនជនរួមជាតិខ្មែរច្បាស់ជាបានជ្រាបហើយថាពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។ ហើយនៅក្នុងថ្ងៃនេះគឺជាថ្ងៃកាន់បិណ្ឌទី៧ហើយ គេសង្កេតឃើញថា មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។

យ៉ាងណាមិញក្នុងពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះឃើញថាមានតារាល្បីៗនិងមានសិល្បះជាច្រើនក៏បាននាំគ្នាធ្វើបង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ដោយមានការស្លៀកពាក់យ៉ាងសមសួន ក្នុងចំណោមតារាទាំងអស់នោះដែរឃើញថាក៏មានវត្តមានរបស់អ្នកនាង សុគន្ធ នីសា ម្នាក់ដែរ តារាស្រីរូបនេះបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនរបស់អ្នកនាងបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ សុគន្ធ នីសា ស្លៀកសម្លៀកបំពាក់បែបខ្មែរមួយឈុតគឺមើលទៅពិតជាមានភាពថ្លៃថ្នូខ្លាំងណាស់ មិនត្រឹមប៉ុណ្ណោះទេថែមទាំងបានលើកសម្រស់របស់នាងឲ្យកាន់តែស្អាតថែមទៀតផង ៕ ចង់ដឹងថាស្អាតខ្លាំងយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោម៖





ប្រភពដើម