ហេតុតែនិស្ស័យ!ជាប់កាតក្នុងទូATM បណ្ដាលចិត្តឲ្យបុរសម្នាក់រកឃើញស្នេហ៍ពិត អ្នកខ្លះអាចច្រណែន – Angkor Fresh News

12


ពីមនុស្សមិនដែនធ្លាប់ស្គាល់គ្នា ហើយក៏ព្រោះតែជានិស្ស័យ ទើបធ្វើឲ្យបុរសម្នាក់ត្រូវជាប់កាតក្នុង ទូ ATM រហូតបានជួប អ្នកគ្រូដែលជាបុគ្គលិកធនាគារ ហើយបណ្ដាលចិត្ត ឲ្យស្រលាញ់អ្នកគ្រូ ខំតស៊ូពីអតិថិជន មកក្លាយជាបុគ្គលិកធនាគារដូចគ្នា បន្តរហូតដល់កាន់ដៃគ្នាចូលរោងជ័យ នៅថ្ងៃខាងមុននេះទៀតផង។

តាមរយៈគណនីហ្វេសប៊ុកបុរសខាងលើមានឈ្មោះ Ly LeangHourt បានសរសេរដំណើររឿងស្នេហា តាំងពីគ្រាដំបូង រហូតខាងស្រីព្រមទទួលយកស្នេហា ហើយសម្រេចចូលរោងនៅថ្ងៃទី ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា៖

«ទូ ATM លេបកាតខ្ញុំ ឱ្យបានជួបអូន ជាបុគ្គលិកធនាគារ ដែលកាលនោះខ្ញុំជាអតិថិជន បានចងចិត្ត ក្លាយជាបុគ្គលិកធ្វើការជាមួយគ្នា រហូតពេលនេះក្លាយជាគូជីវិត។ លួច Crush បុគ្គលិកធនាគារ រហូតធ្វើជាបុគ្គលិកធនាគារ ក៏តាមមករកគាត់ គាត់ក៏ញញឹមដាក់តែ ការពិតគាត់មិនចាំខ្ញុំទេ។ ខ្ញុំស្មានតែគាត់ចាំ ក៏សប្បាយចិត្ត តែមិនហ៊ានសួរ ហ្វេសប៊ុក សុខចិត្ត Search ដោយខ្លួនឯង ទម្រាំឃើញ ២ថ្ងៃ Add ភ្លាមគេក៏ confirm ព្រោះខ្ញុំជាបុគ្គលិកដូចគ្នា បើជាអតិថិជនដូចមុនគាត់មិនចាំក៏​មិន confirm ដែរ។

បន្ទាប់ពីនោះមកខ្ញុំក៏តាមគាត់ មកមើលគាត់ធ្វើការរាល់ថ្ងៃ ព្រោះគាត់ធ្វើការវេនយប់ ទីបំផុតគាត់ក៏ផ្តល់ ឱកាសឱ្យខ្ញុំ កាន់ដៃគាត់បន្តរហូតដល់ពេលនេះ។ ️ អរគុណអូនដែលយល់ព្រម បន្តដំណើរជិវិតជាមួយបង Waiting our wedding day February 6, 2020»។

ក្នុងនោះដែរ ក្រោយពីបានឃើញ ខាងប្រុសមានការតស៊ូចំពោះ ស្នេហាហើយខិតខំតស៊ូ ធ្វើគ្រប់យ៉ាងដើម្បីឲ្យបានរស់នៅជាមួយគ្នា ទាំងការអភិវឌ្ឍខ្លួនពីអតិថិជន មកជាបុគ្គលិក ព្រោះតែក្តីស្រលាញ់ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មានការកោតសរសេរចំពោះសេចក្តីស្នេហា របស់អ្នកទាំង២ជាខ្លាំង ព្រមទាំងបានផ្ញើរសារជាច្រើនដើម្បីជូនពរអ្នកទាំង២ឲ្យមានសុភមង្គលទៀតផង៕(អត្ថបទ៖និស្ស័យ Angkor Fresh)