អបអរសាទរ! កម្ពុជា មិនមានអ្នកផ្ទុកវីរុសកូវីដ១៩ទៀតទេ

1


ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា គិតមកទល់ពេលនេះ កម្ពុជា មិនមានអ្នកដែលផ្ទុកជំងឺកូវីដ១៩ទៀតឡើយ បន្ទាប់ពីអ្នកជំងឺចុងក្រោយ បានជាសះស្បើយ។ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកជាសះស្បើយ ទី១២២។

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ឡើយ។ ដូច្នេះ ចំនួនអ្នកដែលធ្លាប់ផ្ទុកកូវីដ១៩ នៅកម្ពុជា នៅមានចំនួន១២២ករណីដដែល (ស្រ្តី ៣៨នាក់ និងបុរស ៨៤នាក់)។ ក្រសួងសុខាភិបាល បានយកសំណាកចំនួន ១៤៦៨៨ សំណាក នៅទូទាំងប្រទេស ទៅធ្វើតេស្តរកកូវីដ១៩ គិតចាប់តាំងពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០៕



ប្រភពដើម