អស់ហើយៗ! ទៅលេងស្រុកកំណើតរួចត្រឡប់មកវិញលោកបងចោរគាស់ផ្ទះយករបស់មានតម្លៃទៅខ្ទេច ទាំងទូដែក ប្លង់ដី​ និង

0


ជាការពិតណាស់ដោយកាលពីព្រឹកមិញនេះ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បុរសម្នាក់ ត្រូវបានចោរធ្វើសកម្មភាពឆ្កឹះសោរទ្វារ ចូលលួចរបស់របរ ស្របពេលដែលក្រុមគ្រួសាររបស់គាត់ទាំងមូល បានធ្វើដំណើរទៅលេងស្រុកកំណើត ក្រោយត្រលប់មកវិញ ក៏បានជួបរឿងនេះតែម្ដង។ ហេតុការណ៍មួយនេះដែរ បានកើតឡើង ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ម្ចាស់ផ្ទះ ដែលជា រង គ្រោះ មានឈ្មោះ សុខ វិចិត្រ បានបង្ហោះអំពីទិដ្ឋភាពចោរចូល

រុះរើឥវ៉ាន់របស់លោក ឡើងរញ៉េរញ៉ៃ និងបានភ្ជាប់សំណេរមួយឃ្លា អោយមហាជនបានជ្រាបថា៖”ផ្ទះខ្ញុំត្រូវបានចោរឆ្កឹះសោរចូលលួចរបស់របរក្នុងផ្ទះអស់កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នៅពេលដែលខ្ញុំទៅលេងស្រុកកំណើត។របស់ដែលបាត់មាន៖ ទូរដែកមួយគ្រឿងដែលនៅក្នុងនោះមានប្លងដីមួយចំនួន សំបុត្រ

កំណើតមួយចំនួន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅនឹងរបស់របរមួយចំនួនទៀត, ទូរទស្សន៍មួយគ្រឿង, ម៉ូតូមួយគ្រឿងម៉ាក click ២០១៥ ពណ៌ក្រហម ស្លាកលេខ បាត់ដំបង 1U-2024, Speaker JBL Extreme មួយគ្រឿង”។ប្រភព៖ហ្វេសប៊ុក

The post អស់ហើយៗ! ទៅលេងស្រុកកំណើតរួចត្រឡប់មកវិញលោកបងចោរគាស់ផ្ទះយករបស់មានតម្លៃទៅខ្ទេច ទាំងទូដែក ប្លង់ដី​ និង appeared first on Reak Reay.



ប្រភពដើម