អាជីវករខ្មែរ គួរផ្អាកទៅថៃមួយរយៈ ដើម្បីកុំឱ្យខាតពេល ក្រោយថៃ ចាត់វិធានការមួយនេះ

1


ថៃ៖ ចាប់ពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០តទៅ ប្រទេសថៃ តម្រូវឱ្យអ្នកដំណើរទាំងអស់ ត្រូវកាន់លិខិតបញ្ជាក់សុខភាពបន្ថែមមួយទៀត ទើបអនុញ្ញាតឱ្យឡើងជិះយន្តហោះចូលមកប្រទេសថៃបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។

ទាំងអ្នកដំណើរជនជាតិថៃខ្លួនឯង និងជនបរទេស ត្រូវបង្ហាញលិខិតបញ្ជាក់សុខភាពថា គ្មានផ្ទុកវីរុសកូវីដ១៩ ជាមុនសិន។ លិខិតបញ្ជាក់សុខភាពនោះទៀតសោត យកតែលិខិតណាដែលអ្នកដំណើរ ទើបតែបានពិនិត្យសុខភាពរួចរាល់ មិនឱ្យលើសពី ៧២ម៉ោងមុនកាលបរិច្ឆេទនៃការធ្វើដំណើរទេ។

ប្រសិនបើអ្នកដំណើរគ្មានលិខិតនោះទេ គឺមិនអនុញ្ញាតឱ្យឡើងជិះយន្តហោះមកប្រទេសថៃបានឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។

សេចក្ដីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមានការកើនឡើងជារៀងរាល់ថ្ងៃ នៃករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេស។ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៦០ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសថៃ កើនដល់ ២៧២នាក់ និងស្លាប់ម្នាក់។

អាជីវករខ្មែរ មួយចំនួន ដែលធ្វើដំណើរទៅយកឥវ៉ាន់ពីប្រទេសថៃ ក៏គួរតែផ្អាកមួយរយៈសិន ដើម្បីជៀសវាងការឆ្លងវីរុសកូវីដ១៩ និងដើម្បីជៀសវាងការលំបាកក្នុងការទៅពិនិត្យសុខភាព សម្រាប់ចេញលិខិតបញ្ជាក់សុខភាពមុននឹងធ្វើដំណើរទៅកាន់ប្រទេសថៃ៕

This photo taken on February 23, 2020 shows passengers wearing protective facemasks, amid concerns about the spread of the COVID-19 novel coronavirus, at the arrival area of Suvarnabhumi Airport in Bangkok. (Photo by Romeo GACAD / AFP)

 



ប្រភពដើម